ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឥណ្ឌូនេស៊ីគ្រោងបើកទ្វារទទួលភ្ញៀវទេសចរបរទេស និងផ្នែកផ្សេងទៀតឡើងវិញអំឡុងខែតុលាខាងមុខនេះ
Sat,18 September 2021 (Time 08:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 423នាក់)

ហ្សាការតា ៖ លោក Luhut Pandjaitan រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការដែនសមុទ្រនិងវិនិយោគបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសឥណ្ឌូនេស៊ីអាចអនុញ្ញាតឱ្យអ្នកទេសចរបរទេសចាប់ផ្តើមវិលត្រឡប់មកកាន់កោះរមណីយដ្ឋានដ៏ពេញនិយមកោះបាលី និងផ្នែកផ្សេងទៀតនៃប្រទេសនៅខែតុលាខាងមុខនេះ បន្ទាប់ពីករណីឆ្លងជំងឺកូវីដ១៩ ធ្លាក់ចុះយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។

លោក Luhut បានប្រាប់សន្និសីទសារព័ត៌មានថា «ថ្ងៃនេះយើងសប្បាយចិត្តណាស់ ដែលអត្រានៃការឆ្លងបានធ្លាក់ចុះទាបបំផុត…វាបង្ហាញថា ជំងឺរាតត្បាតនេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យើង»។ លោកបញ្ជាក់ថា ករណីឆ្លងនៃជំងឺកូវីដ១៩ បានធ្លាក់ចុះរហូតដល់ ៩៤.៥ភាគរយ ចាប់តាំងពីការកើនឡើងខ្ពស់បំផុតកាលពីពាក់កណ្តាលខែកក្កដា។ លោកបានបន្ថែមថា « យើងមានទំនុកចិត្តយ៉ាងខ្លាំងថា កោះបាលីអាចបើកឡើងវិញនៅខែតុលា ប្រសិនបើនិន្នាការដូចថ្ងៃនេះនៅតែបន្តកើតមាន»។

សូមជម្រាបថា ប្រទេសឥណ្ឌូនេស៊ីមានករណីឆ្លងទាំងអស់ចំនួន ៤,១៨៥,១៤៤ករណី ក្នុងនោះស្លាប់ ១៤០,១៣៨នាក់ និងជាសះស្បើយ ៣,៩៧៦,០៦៤នាក់។ ករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសអាស៊ានមួយនេះបានធ្លាក់ចុះយ៉ាងគំហុកនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយថ្ងៃម្សិលមិញមានករណីឆ្លងថ្មីតែ ៣,៨៣៥ករណីប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1672 នាក់
ម្សិលមិញ :
632 នាក់
សប្តាហ៍នេះ :
7624 នាក់
ខែនេះ :
33609 នាក់
3 ខែនេះ :
97795 នាក់
សរុប :
1189730 នាក់