ខេត្តមណ្ឌលគិរីបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១៤នាក់បន្ថែមទៀត និងជាសះស្បើយ៨នាក់
ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៤នាក់ និងជាសះស្បើយចំនួន០៨នាក់ តាមការធ្វើតេស្តរហ័ស (Repid test)។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសូមអំពាវនាវ បង ប្អូន ពុកម៉ែទាំងអស់ដែលបានទំនាក់ទំនង ឬប្រយោលទៅយកសំណាក រកមេរោគ កូវីដ-១៩ តាមការចាត់ចែងរបស់មន្ទីរសុខាភិបាលខេត្ត ហើយធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងបន្តចូលអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការរបស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕