ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យទីតាំងសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ
Wed,01 September 2021 (Time 09:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 275នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ពន្លឿនការសាងសង់ស្របតាមស្តង់ដារបច្ចេកទេស និងគុណភាពខ្ពស់។

បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យមើលទីតាំងនៅជុំវិញអគារធ្វើការនៅក្នុងមន្ទីរពេទ្យ ព្រមទាំងបានណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយពង្រាបដីដោយធ្វើផ្លូវចេញចូល និងរៀបចំសួនច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្តរបស់យើងមានសោភ័ណភាពស្រស់ស្អាត និងមានពណ៌បៃតង។

ចំពោះគម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រគុណ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរ​បេតុង​ ដំបូលប្រក់ស័ង្កសី​ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ​ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ​កម្រិត​ស្រាល​បានចំនួន ៣៥៦ គ្រែ​ (គ្រែ០១ជាន់​) ឬអាចបានចំនួន ​៧១២ គ្រែ ​ប្រសិនប្រើគ្រែ០២ជាន់។ គម្រោង​នេះប៉ាន់ស្មានត្រូវចំណាយថវិកាអស់ប្រមាណ៧០ម៉ឺន​ដុល្លាអាមេរិក​ ដែលជាថវិកាចូលរួមពីសប្បុរសជន។

តាមការបញ្ជាក់របស់ក្រុមការងារជំនាញ គម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុនេះ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល០៣ខែ។

សូមជម្រាបជូនផងដែរថា នៅក្នុងយុទ្ធនាការនៃប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តបានទទួលនូវ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺមន្ទីរពិសោធន៍វិជ្ជសាស្ត្រដើម្បីវិភាគសំណាកមេរោគកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំតម្លើងម៉ាស៊ីនផលិតអុកស៊ីសែនដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺដែលត្រូវសង្រ្គោះបន្ទាន់ ជាពិសេសការព្យាបាលអ្នកជំងឺកូវីដ-១៩ និងអគារព្យាបាលជំងឺកូវីដ-១៩ សម្រាប់ពិរុទ្ធជន និងជនត្រូវចោទនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ក្នុងរយៈពេលកន្លងមករដ្ឋបាលខេត្ត ក៏បានជួលអគារចំនួន០៥កន្លែង ​សម្រាប់ធ្វេីជាអគារព្យាបាលអ្នកជំងឺកូវីដ-១៩ ​កម្រិត​ស្រាល​។ ទន្ទឹមនឹងនេះ ដោយអនុវត្តតាមអនុសាសន៍​ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ «បញ្ហាជំងឺកូវីដ-១៩​ វានឹងមិនងាយបញ្ចប់ទេ​» ដូច្នេះរដ្ឋបាលខេត្តត្រូវសាងសង់អគារ០១ខ្នងនេះ​ឡើង ដើម្បីធានា​និរន្តរភាពសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ​-១៩​ បានយូរអង្វែងនៅខេត្តព្រះសីហនុ​របស់យើង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1203 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6889 នាក់
ខែនេះ :
32024 នាក់
3 ខែនេះ :
70225 នាក់
សរុប :
772053 នាក់