កោះញែកនាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១មណ្ឌលថែទាំព្យាបាលអ្នកជំងឺកំរិតស្រាលវិទ្យាល័យ ហ៊ុន សែន កោះញែកសូមអបអរសាទរ ចំពោះអ្នកជំងឺកូវីដ១៩ចំនួន៥១នាក់ស្រី៣៣នាក់ បន្ថែមទៀត ដែលបានជាសះស្បេីយពីជំងឺក្រោយពីបានសម្រាកព្យាបាលមួយរយះ បន្ទាប់ពីទទួលបានលទ្ធផលតេស្តសំណាក អវិជ្ជមាន២ដង ក្នុងរយះពេល៤៨ម៉ោងបញ្ជាក់ដោយមន្ទីរពិសោធន៏។ ត្រូវបានក្រុមគ្រូពេទ្យរបស់យេីងឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ នៅព្រឹកថ្ងៃទី២០ កញ្ញា ២០២១ វេលាម៉ោង៨:៣០នាទីក្រោយពីទទួលកាព្យាបាល យ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំក្រុមគ្រូពេទ្យ។ ពួកគាត់បានជាសះស្បេីយ និងត្រូវធ្វេីចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយះពេល១៤ថ្ងៃបន្តទៀត ដេីម្បីតាមដានសុខភាព និងអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ។លោក ឌឹម នី អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធ និងជំងឺកូវីដ១៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ សូមមានសុខភាពល្អទទួលបានជោគជ័យគ្រប់ភារកិច្ច ។
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា