ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធាន ស.ស.យ.ក ខេត្តនាំអំណោយឯកឧត្តម ហ៊ុន ម៉ានី ឧបត្ថម្ភក្រុមការងារស្ម័គ្រចិត្តក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារក្នុងស្រុកកែវសីមា
Mon,20 September 2021 (Time 05:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 348នាក់)

ខេត្តមណ្ឌលគិរី ៖ ២០២១ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី អមដំណើរដោយលោក អនុប្រធានស.ស.យ.កខេត្ត និងប្រធាន អនុប្រធានស.ស.យ.កស្រុកកែវសីមា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ បានចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា ឧបត្ថម្ភដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.កស្រុក-ឃុំ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារពីអាយុ៦ឆ្នាំ ដល់១២ ឆ្នាំ នៅស្រុកកែវសីមា។

លោក ឈឹម កាន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និង ក្តីនឹករលឹកពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជានិច្ចជាកាល តែងតែគិតគូរពីសុខទុក្ខសមាជិក សមាជិកា និងប្រជាពលរដ្ឋទូទៅ។

លោកប្រធានស.ស.យ.កខេត្ត បានកោតសរសើរដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.ក ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ក្នុងការជួយសម្របសម្រួល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាលជួរមុខ ដើម្បីធ្វើឲ្យការងារចាក់វ៉ាក់សាំងដំណើការទៅដោយរលូន មានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ ។

លោក ឈឹម កាន បានណែនាំដល់ក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.ក ត្រូវយកចិត្តទុកដាក់បំពេញបែបបទឲ្យបានត្រឹមត្រូវ ឆាប់រហ័ស រៀបចំសណ្ដាប់ធ្នាប់ ទីកន្លែង រក្សាគម្លាត និងត្រូវថែរក្សាសុខភាព សុវត្ថិភាពខ្លួន ព្រមទាំងចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល។

លោក ឈឹម កាន ក៏បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ សូមអញ្ជើញនាំកូនដែលមានអាយុចាប់ពី ៦ឆ្នាំដល់១២ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងពេលវេលាដែលអាជ្ញាធរបានកំណត់ ដើម្បីការពារកូនៗពីការឆ្លងជំងឺកូវីដ-១៩ និងជាពិសេសដើម្បីជំរុញឲ្យកុមារតូចៗ បានចូលសាលារៀនឡើងវិញ។

នាឱកាសនោះ លោក ឈឹម កាន បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឧបត្ថម្ភដល់ក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.កស្រុក មានដូចជា ៖ ម៉ាស ចំនួន២០ប្រអប់ អាល់កុល ៣០លីត្រ ទឹកសុទ្ធហាយតិច ៥កេស ទឹកសុទ្ធដបតូច ១០យួរ ទឹកក្រូច ១,៥លីត្រ ៨យួរ បដាផ្សព្វផ្សាយជំងឺកូវីដ-១៩ ចំនួន ៦ផ្ទាំង និងថវិកា ២លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ ដើម្បីកម្ពុជាឈានទៅសម្រេចឱ្យបាន១០០% នៅឆ្នាំ២០៣០ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាអរគុណ សាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហការ យ៉ាងល្អលើវិស័យការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងគោលដៅលំហែបៃតងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ កិច្ចការពារជាតិ ត្រូវធ្វើជាប់ជាប្រចាំ ដែលទាមទារឲ្យយកចិត្តទុកដាក់ លើគុណភាពធនធានមនុស្ស ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
450 នាក់
ម្សិលមិញ :
442 នាក់
សប្តាហ៍នេះ :
7881 នាក់
ខែនេះ :
24557 នាក់
3 ខែនេះ :
61365 នាក់
សរុប :
742278 នាក់