ថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់នៅសង្កាត់រមនា ក្រុងសែនមនោរម្យចំនួន៩៤គ្រួសារទទួលជំនួយឧបត្ថម្ភពីអាជ្ញាធរខេត្ត
Mon,20 September 2021 (Time 05:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 572នាក់)

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ដោយសារជំងឺកូវីដ១៩ និងប្រជាពលរដ្ឋក្រីក្រចំនួន៩៤គ្រួសារ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ បានទទួលជំនួយឧបត្ថម្ភពីអាជ្ញាធរ ដើម្បីដោះស្រាយជីវភាពមួយផ្នែក នាព្រឹកថ្ងៃទី២០ កញ្ញា ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត លោក សាយ ម៉េងគីម អភិបាលរងខេត្ត រួមទាំងមន្ត្រីរាជការជាច្រើនរូប។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ឯកឧត្តម អភិបាលខេត្ត ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឫមានរោគសញ្ញាសង្ស័យផ្សេងៗ ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។ បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចជំនាញ ត្រូវពិនិត្យ និងតាមដានប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានការខ្វះខាត ឬមានបញ្ហាណាមួយ ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ ឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១.៣៦៣ករណី ជាសះស្បើយ ៨៤៦ករណី ស្លាប់ ០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ៥១១ករណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
417 នាក់
ម្សិលមិញ :
746 នាក់
សប្តាហ៍នេះ :
8156 នាក់
ខែនេះ :
32089 នាក់
3 ខែនេះ :
121352 នាក់
សរុប :
1357669 នាក់