ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការផ្ដាំផ្ញើឱ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សទាំងអស់ ត្រូវគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈដែលសាលារៀនត្រូវបានបើកឱ្យដំណើរការឡើងវិញនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។ថ្លែងក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្ត ដឹកនាំអាជ្ញាធរ និងមន្ទីរអប់រំយុវជន និងកីឡា អញ្ជើញចុះពិនិត្យមើលការបើកឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ពីកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យឡើងវិញ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបឹងកុក និងវិទ្យាល័យដីដុះ ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដើម្បីអោយដំណើរការនៃការបើកសាលារៀនឡើងវិញជាជំហានដំបូងនេះទទួលបាននូវភាពជោគជ័យ ស្នើគណៈគ្រប់គ្រងសាលារៀន រួមជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សទាំងអស់ ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសគឺការអនុវត្តវិធានការ «៣កុំ និង៣ការពារ»។បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ដល់លោកគ្រូ-អ្នកគ្រូ មាតាបិតានិងអាណាព្យាបាលដែលមានកុមារអាយុចាប់ពី០៦ ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ រួសរាន់នាំកូនចៅទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីកន្លែងដែលរដ្ឋបាលខេត្តបានរៀបចំដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ និងទប់ស្កាត់ការឆ្លងរាលដាលពីសហគមន៍មួយទៅសហគមន៍មួយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា