ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឱ្យក្រុមដឹកជញ្ជូន ២២៣នាក់ ដឹកអាហារនៅតំបន់ក្រហម
Tue,21 September 2021 (Time 10:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 353នាក់)

ខេត្តសៀមរាប ៖ បន្ទាប់ពីរដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ ក្រុងសៀមរាប ខេត្តសៀមរាប និង “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីរសៀ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រួចមក រដ្ឋបាលខេត្តបានរៀបចំតារាងអាជីវករដែលមានលក់ស្បៀងអាហារគ្រប់ប្រភេទជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។ អ្នកដែលត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូន គឺត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩។ មកទល់ពេលនេះ មានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ បានធ្វើតេស្តរកកូវីដ-១៩ ទទួលបានបានលទ្ធផលអវិជ្ជមាន ដែលមកពីក្រុមការងារតោះទៅលេងសៀមរាបដែលជាក្រុមដឹកជញ្ជូនគាំទ្រដោយរដ្ឋបាលខេត្ត ក្រុមហ៊ុនហ្វូតភេនដា ញាំ២៤ និងក្រុមហ៊ុនដឹកជញ្ជូនវីង។

ការរៀបចំនេះ គឺជាសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមងាយស្រួលក្នុងបញ្ជាទិញនិងការដឹកជញ្ជូនដល់គេហដ្ឋានផងដែរ ជៀសវាងបងប្អូនចេញពីលំនៅដ្ឋានដែលធ្វើឱ្យការឆ្លងកាន់តែរាលដាលទៅៗ។ រដ្ឋបាលខេត្ត នឹងបន្តធ្វើតេស្តបន្តទៀត ចំពោះអ្នកសេសសល់ និងមានផែនការធ្វើតេស្តតាមរយៈពេលកំណត់ណាមួយសម្រាប់អ្នកដឹកជញ្ជូន ឧទាហរណ៍ អាចតម្រូវឱ្យធ្វើតេស្ត ៧ថ្ងៃ ១០ ថ្ងៃម្តង ឬ ១៥ថ្ងៃម្តងជាដើម អាស្រ័យលើបច្ចេកទេសឬការកំណត់របស់សុខាភិបាល។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផងដែរចំពោះការបិទខ្ទប់នេះ ហើយការបិទខ្ទប់នេះដើម្បីកាត់ផ្តាច់ខ្សែចម្លងចេញពីសហគមន៍យើង។ ម្យ៉ាងទៀតសូមបងប្អូនបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចវិធានការរដ្ឋបាលខេត្ត ពិសេសបន្តអនុវត្ត៣ការពារនិង៣កុំឱ្យបានខ្ជាប់ខ្ជួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
823 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9345 នាក់
ខែនេះ :
29701 នាក់
3 ខែនេះ :
93504 នាក់
សរុប :
964797 នាក់