បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះបានប្រកាសពីការបន្តរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១០.៩១៩ករណី និងមានអ្នកស្លាប់ចំនួន១៤៣នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍។បើតាមក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងចំនួន១០.៩១៩ករណី ក្នុងនោះ១០.៤៩៧ករណី លើប្រជាជនទូទៅ និង៤២២ ករណី ជាអ្នកទោសក្នុងពន្ធនាគារ។ ទន្ទឹមនោះ នៅថ្ងៃចន្ទម្សិលមិញ អ្នកជំងឺកូវីដ១៩ ចំនួន១១.៦៩៤នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយពីជំងឺនេះផងដែរ។សូមជម្រាបថា ចាប់តាំងពីថ្ងៃទី១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ១៩ បានចាប់ផ្តើមប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១.៤៧១.២៤២នាក់ ក្នុងនោះ១.៣២៥.៤១២នាក់បានជាសះស្បើយ ខណៈដែលចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីដើមឆ្នាំមុន ថៃមានករណីឆ្លង ចំនួន ១.៥០០.១០៥ករណីដោយមានអ្នកជាសះស្បើយសរុបចំនួន ១.៣៥២.៨៣៨នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា