ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២២៩លាន ៨១ម៉ឺននាក់ ស្លាប់ជាង ៤លាន ៧១ម៉ឺននាក់
ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២២៩, ៨១៧,៧៨២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៧១៣,៣៨៤នាក់ និងជាសះស្បើយឡើងវិញ ២០៦,៤៨១,៥៨៨នាក់។
តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤២,១០៧,៦២៨នាក់ ស្លាប់ចំនួន ៦៩៤,៦១៩នាក់ និងជាសះស្បើយចំនួន ៣២,៦៧៥,៩៨២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៣, ៥០២,៧៤៤ នាក់ ស្លាប់ចំនួន ៤៤៥,៤១៦នាក់ និងជាសះស្បើយ ៣២,៧៤២,០៥៩នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ២៤៧,៦៦៧នាក់ ស្លាប់ ៥៩១,០៣៤នាក់ និងជាសះស្បើយ ២០,២៨០,២៩៤នាក់៕