ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ជនចាស់ជរា និងពលរដ្ឋខ្វះខាតចំនួន ១០០គ្រួសារ នៅស្រុកកែវសីមា ទទួលអំណោយពីអាជ្ញាធរខេត្តមណ្ឌលគិរី ដើម្បីដោះស្រាយជីវភាពរស់នៅមួយផ្នែក
Wed,22 September 2021 (Time 02:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 297នាក់)

ខេត្តមណ្ឌលគិរី៖ ដើម្បីជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត ក្នុងបរិបទនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត លោក ឈឹម កាន អភិបាលរងខេត្ត រួមកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ និងអាជ្ញាធរស្រុកជាច្រើនរូប បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត និងជនចាស់ជរាចំនួន ១០០គ្រួសារ រស់នៅឃុំស្រែខ្ទុម និងឃុំស្រែព្រះ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៏កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។ បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចជំនាញ ត្រូវពិនិត្យ និងតាមដានប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានការខ្វះខាត ឬមានបញ្ហាណាមួយ ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ ឲ្យបានទាន់ពេលវេលា។
បន្ទាប់មក ឯកឧត្តម ម៉ែន ង៉ុយ និងឯកឧត្តម ស្វាយ សំអ៊ាង រួមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំ នៅអនុវិទ្យាល័យស្រែព្រះ ហើយយុទ្ធនាការចាក់វ៉ាក់សាំងនេះ ត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺដ៏កាចសាហាវនេះ និងដើម្បីឲ្យបើកដំណើរការសាលារៀនឡើងវិញ។ ឯកឧត្តម បានអំពាវនាដល់ឳពុកម្តាយ និងអាណាព្យាបាលទាំងអស់ ដែលមានកូនចាប់ពីអាយុ ៦ឆ្នាំ ដល់១២ឆ្នាំ សូមយកទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលអាជ្ញាធរក្រុង/ស្រុក ដែលបានកំណត់ជូនប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
78 នាក់
ម្សិលមិញ :
630 នាក់
សប្តាហ៍នេះ :
6074 នាក់
ខែនេះ :
33406 នាក់
3 ខែនេះ :
69619 នាក់
សរុប :
764447 នាក់