«ខ្ញុំសូមស្នើដល់លោកប្រធានមន្ទីរបរិស្ថានខេត្តកំពត ដែលទើបទទួលបានការតែងតាំងថ្មីនេះ សូមបន្តខិតខំបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «សមូសភាពដឹកនាំ បុគ្គលទទួលខុសត្រូវ សុច្ចរិតភាព សាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈ ដោយតម្កល់ខ្ពស់នូវឧត្តមប្រយោជន៍ជាតិនិងប្រជាជន»។ នេះគឺ ជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តកំពតថ្មីនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពតដោយមានការចូលរួមពីឯកឧត្តម ជឹង ផល្លា ប្រធានក្រុម ប្រឹក្សាខេត្តកំពត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្តនិងមន្ទីរជំនាញ នានាសរុបប្រមាណ១០០នាក់។ ប្រធានមន្ទីរបរិស្ថានថ្មីដែលត្រូវចូលកាន់តំណែងគឺលោក អេង ប៉ូឡូ ដែល ជំនួសលោក ស៊ុយ ធា អតីតប្រធានមន្ទីរបរិស្ថានខេត្តកំពតដែលត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាន អភិរក្សសមុទ្រ និងឆ្នេរនៃក្រសួងបរិស្ថាន។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងលើកទឹកចិត្តប្រធានមន្ទីរបរិស្ថានថ្មីត្រូវមានកិច្ចសហការល្អជាមួយ គណៈបញ្ជាការឯកភាពគ្រប់ដំណាក់កាលនៅក្នុងខេត្ត ដើម្បីគ្រប់គ្រងស្ថានការណ៍លើវិធានការទប់ស្កាត់បទល្មើស ដែលមានសភាពក្តៅគគុកក្នុងពេលបច្ចុប្បន្ន បន្តដោះស្រាយជាបន្ទាន់ពាក់ព័ន្ធនឹងបញ្ហាសំណល់រឹងសំណល់រាវលើបរិស្ថានក្នុងខេត្ត ការងារគ្រប់គ្រងនិងអភិរក្សឧទ្យានជាតិ និងតំបន់ការពារធម្មជាតិផ្សេងទៀតនៅក្នុង ភូមិសាស្ត្រខេត្តកំពតដោយឈរលើមូលដ្ឋានច្បាប់ជាធរមាននិងគិតគូរសុខទុក្ខមន្ត្រីរាជការមន្ត្រីឧទ្យានុរក្សក្នុងមន្ទីរបរិស្ថាន និងមានទំនាក់ទំនងល្អប្រកបដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត។ ឯកឧត្តមបានថ្លែងអំណរលោក ស៊ុយ ធា អតីតប្រធានមន្ទីរបរិស្ថានដែលបានលះ បង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាដឹកនាំមន្ទីរបរិស្ថានខេត្តកំពតជាង ១២ ឆ្នាំមកនេះ និងបានសម្រេចនូវសមិទ្ធផលជាច្រើននៅក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិនៅ ក្នុងខេត្តកំពត។ រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានចូលរួមអបអរសាទរទាំងអតីតប្រធាន និងប្រធានមន្ទីរបរិស្ថានបច្ចុប្បន្នដែលសុទ្ធសឹងជាមន្ត្រីពោរពេញដោយសមត្ថភាព និងស័ក្តិសមនឹងទទួលនូវឋានៈនិងតួនាទីនេះ ហើយឯកឧត្តមជឿជាក់ថា លោកទាំងពីរនឹងបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀតក្នុងការបំពេញតួនាទីភារកិច្ចដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។ ក្រសួងបរិស្ថានសូមអរគុណចំពោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តដែលបានគាំទ្រលោកអេង ប៉ូឡូ ជាប្រធានមន្ទីរបរិស្ថានថ្មី។ រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ពិធីប្រកាសចូលកាន់តំណែងនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ធ្លុះបញ្ចាំងអំពីការទទួលស្គាល់ និងការយកចិត្ត ទុកដាក់ខ្ពស់របស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះមន្ត្រីរាជការដែលមានស្នាដៃ គុណសម្បត្តិ សមត្ថភាព ឆន្ទៈនិងការខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរនៅក្នុងបរិការណ៍ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា ក្នុងក្របខណ្ឌនៃកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរក៏ដូចជាពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលបានរួមសាមគ្គីគ្នាខិតខំបំពេញភារកិច្ចជូនមន្ទីរបរិស្ថានខេត្តកំពត ទទួលបានលទ្ធផលល្អប្រសើរក្នុងរយៈពេលកន្លងមក។ ជាមួយគ្នានេះ ខ្ញុំក៏សូមចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលោក អេង ប៉ូឡូ ដែលត្រូវបានក្រសួងបរិស្ថាន តែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តកំពត នាពេលនេះ។ ខ្ញុំសង្ឃឹមទុកជាមុនថា លោកប្រធានមន្ទីរថ្មីនេះ នឹងខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមកដើម្បីបន្តចូលរួមក្នុងការងារដឹកនាំគ្រប់គ្រងមន្ទីរបរិស្ថានខេត្តកំពត ឱ្យមានការរីកចម្រើនថ្មីៗថែមទៀត។ ទន្ទឹមនេះ ខ្ញុំក៏សូមសើ្នឱ្យមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកំពត សូមផ្តល់នូវការគាំទ្រដល់លោក អេង ប៉ូឡូ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្របខណ្ឌយុទ្ធសាស្រ្ត នៃគោលនយោបាយវិស័យបរិស្ថាន ឱ្យមានប្រសិទ្ធភាពខ្ពស់។ចំណែកលោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពតថ្មីបានប្តេជ្ញាចិត្តចំពោះមុខថ្នាក់ដឹកនាំក្រសួង បរិស្ថាននិងថ្នាក់ដឹកនាំខេត្តកំពតដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពត ដែលបានផ្តល់នូវជំនឿ និងទុកចិត្តដល់លោកឱ្យទទួលមុខតំណែងជា ប្រធានមន្ទីរបរិស្ថានខេត្តកំពត ដែលជាមុខតំណែងប្រកប ដោយកិត្តិយសបំផុត ដើម្បីឱ្យខ្ញុំបាទមានឱកាសបញ្ចេញអស់នូវកំលាំងកាយ កំលាំងចិត្ត រួមចំណែកក្នុងការបន្តការកសាង និងអភិវឌ្ឍវិស័យបរិស្ថានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកបានការប្តេជ្ញាចិត្តដូចតទៅ៖ ១/ គោរព និងដើរតាមមាគ៌ាដឹកនាំដ៍ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ២/ ខិតខំអនុវត្តការងារ តាមគោលនយោបាយ អនុក្រឹត្យ ប្រកាស សារាចរណែនាំ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និងស្ថាប័នពាក់ពន្ធ័ ឱ្យកាន់តែ ប្រសើរ សំដៅរួមចំណែកដល់ការពង្រឹងរដ្ឋបាលទំនើប។ ៣/ ប្តេជ្ញាខិតខំ រួមកិច្ចសហការលើគ្រប់ការងារ ព្រមទាំងរក្សា និងបង្កើនសាមគ្គីភាព ផ្ទៃក្នុងមន្រ្តីរាជការក្នុងអង្គភាព មន្ទីរ អង្គភាពក្នុងខេត្ត រួមនឹងអាជ្ញាធរដែនដីផងដែរ។ ៤/ អនុវត្តតាមការណែនាំ បទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ដោយសហការ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងវិស័យបរិស្ថានឱ្យអស់ពីលទ្ធភាព ប្រកបដោយមនសិកាវិជ្ជាជីវៈ និងការទទួលខុសត្រូវ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា