ហ្សឺណេវ ៖ អង្គការសហប្រជាជាតិនៅថ្ងៃពុធនេះបានប្រកាសបញ្ចេញថវិកាចំនួន៤៥ លានដុល្លារអាមេរិក ដើម្បីជួយការពារប្រព័ន្ធសុខាភិបាលរបស់អាហ្វហ្គានីស្ថានពីការដួលរលំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។អនុប្រធានអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ លោក Martin Griffiths បាននិយាយថា ថវិកានេះនឹងផ្តល់ទៅអង្គការសុខភាពពិភពលោក និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងសម្រាប់ការចំណាយលើមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលនឹងដំណើរការនៅចុងឆ្នាំនេះ។លោកបញ្ជាក់ថា ការទុកឱ្យប្រព័ន្ធផ្តល់សេវាថែទាំសុខភាពរបស់អាហ្វហ្គានីស្ថានដួលរលំ នឹងក្លាយជាគ្រោះមហន្តរាយ។ ប្រជាជននៅទូទាំងប្រទេសនឹងមិនអាចសូម្បីតែទទួលបានសេវាថែទាំសុខភាពបឋមដូចជាផ្នែកវះកាត់បន្ទាន់ និងការព្យាបាលរបួសជាដើម។ លោកបាននិយាយថា លោក Griffiths បន្ថែមថា អង្គការសហប្រជាជាតិបានប្តេជ្ញាថានឹងឈរនៅក្បែរប្រជាជនអាហ្វហ្កានីស្ថានក្នុងពេលដែលពួកគេត្រូវការ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា