ខេត្តមណ្ឌលគិរី ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី ២២ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបទីតាំងសន្និធិផលអនុផលព្រៃឈើចំនួន១ទីតាំង បានឈើ និងរថយន្តមួយគ្រឿង នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។មន្ត្រីរដ្ឋបាលព្រៃឈើបង្ហើបឱ្យដឹងថា ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ និងសង្កាត់រដ្ឋបាលព្រៃឈើសែនមនោរម្យ ដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចាប់ឃាត់ការសន្និធិផលអនុផលព្រៃឈើ (មិនទាន់វាស់វែង) និងរថយន្តម៉ាក់សាំងយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2AC -6412 ម្ចាស់ឈ្មោះប៊ូ ឃន ភេទស្រី។បច្ចុប្បន្នសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើកំពុងតែចាត់ការបន្តនីតិវិធីច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា