ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តព្រះវិហារ ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី០១ នៅវត្តប្រាសាទគោកបេង
Thu,23 September 2021 (Time 11:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 285នាក់)

ខេត្តព្រះវិហារ ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តបានដឹកនាំមន្ត្រីរាជការរដ្ឋបាលសាលាខេត្តព្រះវិហារ ធ្វើពិធីបុណ្យកាន់បិណ្ឌវេនទី០១ នៅវត្តប្រាសាទគោកបេង ស្ថិតនៅក្នុងភូមិគោក បេង សង្កាត់កំពង់ប្រណាកក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី ២១ និងឆ្លងនៅព្រឹកថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២១ ពិធីបុណ្យកាន់បិណ្ឌនេះ បានប្រារព្ធធ្វើឡើង ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ លោកតា លោកយាយ ជាច្រើនរូបទៀត ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកខ្មែរគ្រប់រូប ដើម្បីឧទ្ទិសកុសលជូនចំពោះបុព្វការីជនមាន មាតា បិតា គ្រូឧបជ្ឍាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយណាដែលបានចែកឋានទៅកាន់លោកខាងមុខ។

ឯកឧត្តមក៏បានបន្តទៀតថា ទោះបីប្រទេសជាតិយើងកំពុងប្រឈមទៅនឹងការរីករាលដាលនៃជំងឺជាសកលកូវីដ-១៩ ក៏រដ្ឋបាលខេត្តព្រះវិហារ បានខិតខំធ្វើយ៉ាងណា ដើម្បីរៀបចំសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបានប្រារព្ធនូវពិធីបុណ្យប្រពៃណីជាតិដ៏មានសារសំខាន់នេះ ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ទៅតាមជំនឿ និងការគោរពប្រណិបត្តិរបស់បងប្អូនជាពុទ្ធសាសនិកជន ដែលពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ធ្វើឡើងរយៈពេល១៥ថ្ងៃគិតចាប់ពីថ្ងៃ ១រោចដល់ថ្ងៃ ១៥រោចខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។

ជាមួយនេះ ឯកឧត្តមក៏បានចេញសេចក្ដីប្រកាស ណែនាំទៅដល់ថ្នាក់ដឹកនាំ គ្រប់បណ្ដាក្រុង-ស្រុកទាំង០៨ ទូទាំងខេត្តព្រះវិហារ ធ្វើយ៉ាងណារៀបចំពិធីបុណ្យ ឱ្យស្របទៅនឹងបរិបទដែលប្រទេសជាតិរបស់យើងកំពុងប្រឈម ទៅនឹងការប្រយុទ្ធប្រឆាំងនឹងការរីករាល ដាលនៃជំងឺកូវីដ១៩ ដោយតម្រូវឱ្យបងប្អូនជាពុទ្ធសាសនិកជនទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគ្រប់វិធានការទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល «៣កុំ ៣ការពារ»។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌវេន ទី០១ នៅក្នុងវត្តគោកបេងនាពេលនេះ ទទួលបានទេយ្យវត្ថុ និងបច្ច័យចំនួន ១០,០៦៥,០០០ រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
833 នាក់
ម្សិលមិញ :
3618 នាក់
សប្តាហ៍នេះ :
5444 នាក់
ខែនេះ :
32070 នាក់
3 ខែនេះ :
71318 នាក់
សរុប :
758362 នាក់