ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោក អាន សុឃីម យកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនដល់គ្រួសារជាប់ធ្វើចត្តាឡីស័ក
Fri,24 September 2021 (Time 09:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 275នាក់)

ខេត្តមណ្ឌលគិរី ៖ ក្រោមការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា នារសៀលថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមប្រធានបានចាត់តាំងឲ្យលោក អាន សុឃីម នាយកសាខា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារជាប់ធ្វើចត្តាឡីស័កចំនួន ១គ្រួសារ ដែលមានឈ្មោះ លោកស្រី ញឿន គឹមស្រស់ អាយុ ២៨ឆ្នាំ ទើបសម្រាលកូនភ្លោះរួច (ប្រុសទាំង២នាក់) ដោយស្វាមីមានជំងឺកូវីដ-១៩ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងស្ថានភាពគ្រួសារមានជីវភាពទីទ័លក្រខ្លាំង ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ឆ្លៀតក្នុងឱកាសនោះ លោកនាយក បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណ:កម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ជាពិសេសស្ត្រីដែលទើបសម្រាលកូនរួច ក្នុងកំឡុងពេលមានកូវីដ-១៩នេះផងដែរ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ លោកក៏សូមអំពាវនាវដល់ក្រុមគ្រួសារទាំងអស់ មេត្តាយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពប្រចាំថ្ងៃ ក្នុងបរិបទជំងឺរាតត្បាតជាសកលកូវីដ-១៩ ធ្វើការថែទាំសុខភាពទាំងម្ដាយនិងកូនតូចៗតាមការណែនាំរបស់គ្រូពេទ្យ រៀនរស់នៅតាមគន្លងបែបថ្មី ត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

សម្ភារដែលផ្តល់ជូនស្រ្តីសម្រាលកូនភ្លោះរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកបរិសុទ្ធវីតាល់ ១កេស ទឹកដោះគោឆៅ ២យួរ ម្សៅលាបខ្លួនទារកចំនួន២ ជែលលាងដៃចំនួន ៣ដប ឃីតទារក (ពូក២ អាវឈុតវែង២ ខ្លី២ មួក២ ស្រោមដៃ-ជើង២) និងថវិកាចំនួន ១៥០,០០០រៀល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
834 នាក់
ម្សិលមិញ :
3618 នាក់
សប្តាហ៍នេះ :
5445 នាក់
ខែនេះ :
32071 នាក់
3 ខែនេះ :
71319 នាក់
សរុប :
758363 នាក់