រសៀលថ្ងៃព្រហស្បតិ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង ៥០០ម៉ែត្រ មានទីតាំងស្ថិត នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ផ្លូវបេតុងវត្តលើមួយខ្សែនេះមានប្រវែង ៥០០ម៉ែត្រ ទទឹង ១០,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ លូទឹកភ្លៀងអង្កត់ផ្ចិត ០,៦០ម៉ែត្រ ស្របផ្លូវម្ខាង និងលូមូលកាត់ទទឹងផ្លូវអង្កត់ផ្ចិត ០,៨០ម៉ែត្រ ចំណាយទឹកប្រាក់សរុប ១.៥៩៥.៥១៥.០០០រៀល សាងសង់ដោយក្រុមហ៊ុន អិនស៊ី គ្លូប៊ល ត្រេដ ឯ.ក ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលជាគម្រោងអភិវឌ្ឍសម្រាប់ឆ្នាំ២០២១។ បន្ទាប់មកឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរអញើ្ជញទៅពិនិត្យគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែជាគម្រោងអភិវឌ្ឍឆ្នាំ២០២២ តភ្ជាប់ពីចំណុចវត្តលើទៅស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាមួយនេះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេស ត្រូវសាងសង់ផ្លូវឱ្យមានគុណភាព ស្របស្តង់ដារបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែងទុកជាសម្បត្តិសាធារណ:របស់យើងទាំងអស់គ្នា ដូច្នេះប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមថែរក្សាផ្លូវនេះឱ្យបានគង់វង្សសម្រាប់កូនចៅរបស់យើងបន្តទៅមុខទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា