ថ្ងៃអង្គារ៍ ទី២៨ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សមាគមសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាអង្កេតការពិតស្នើរដ្ឋមន្រ្តីក្រសួងព័ត៌មានជួយរក្សារអភិរក្សឈ្មោះកាសែតពីឆ្នាំ១៩៩៣-២០២១
Sat,25 September 2021 (Time 11:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 400នាក់)

ភ្នំពេញ ៖ សមាគមសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាអង្កេតការពិត (FCJOT) បានចេញលិខិតមួយច្បាប់គោរពជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានកម្មវត្ថុ ស្នើសុំជួយរក្សាអភិរក្សឈ្មោះកាសែតក្នុងអំឡុងឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២១ ដើម្បីអភិរក្សទុកជាប្រវត្តិនៃការតស៊ូដើម្បីលិទ្ធិប្រជាធិបតេយ្យ នៃការការពារសន្តិសុខសង្គម និងការអភិវឌ្ឍន៍ ក្នុងភាពស្មុគស្មាញរបស់ប្រទេសកម្ពុជា។

យោងតាមខ្លឹមសារនៃលិខិតលេខ ០០៧/២១ស.អ.ក.អ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ របស់ FCJOT ដែលបានគោរពជូនឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា កាសែតក្នុងអំឡុងឆ្នាំ៩៩៣ ជាច្រើនបានសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានមេត្តាសជួយរក្សាឈ្មោះកាសែតអំឡុងឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២១ ដើម្បីអភិរក្សទុកជាប្រវត្តិនៃការតស៊ូដើម្បីលិទ្ធិប្រជាធិបតេយ្យ នៃការការពារសន្តិសុខសង្គម និងការអភិវឌ្ឍន៍ក្នុងភាពស្មុគស្មាញរបស់ប្រទេសកម្ពុជា។

ខ្លឹមសារនៃលិខិតបញ្ជាក់ថា ការថែរក្សាអភិរក្សទុកនេះ ៖

ទី១ – គឺផ្តល់ឲ្យឈ្មោះកាសែតមានគេហទំព័រជាកាសែត។

ទី២ – គឺផ្តល់ឱកាសឲ្យអ្នកកាសែតងាយស្រួលបន្តសុពលភាព (អាជ្ញាប័ណ្ណ) ឬមានការលំបាកក្នុងការបន្តសុពលភាព (អាជ្ញាប័ណ្ណ) ដើម្បីផ្តល់ក្នុងការលើកទឹកចិត្តដល់អ្នកកាសែត។

ទី៣ – គឺកំណត់ពន្ធដារជា៣ប្រភេទ

– អ្នកកាសែត និងអ្នកសារព័ត៌មានគេហទំព័រ ត្រូវបញ្ជាក់កម្មសិទ្ធិបញ្ញាតម្លៃអាចទទួលយកបាន។

– សារព័ត៌មានគេហទំព័រដែលមានសកម្មភាព នៃការផ្សព្វផ្សាយពាណិជ្ជកម្មត្រូវយកពន្ធដារនៃការចេញផ្សាយ។

– កាសែត និងសារព័ត៌មានគេហទំព័រជាពាណិជ្ជកម្មខ្នាតធំ ត្រូវយកពន្ធដារ ដែលរដ្ឋកំណត់ ដើម្បីយកពន្ធដាទៅសម្រួលដល់អ្នកកាសែត និងអ្នកសារព័ត៌មានគេហទំព័រក្នុងការខ្វះខាត។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
471 នាក់
ម្សិលមិញ :
682 នាក់
សប្តាហ៍នេះ :
8857 នាក់
ខែនេះ :
30037 នាក់
3 ខែនេះ :
123894 នាក់
សរុប :
1350666 នាក់