ខេត្តក្រចេះ ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាប្រធានគណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយពង្រឹងមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកកម្មករ និយោជិករបស់ក្រុមហ៊ុន ថាងរីកូ (Thagrico) ជាក្រុមហ៊ុនវិនិយោគលើដំណាំចេកអំបូងលឿង ដែល ស្ថិតក្នុងភូមិសាស្រ្ត ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។ក្នុងពិធីនេះផងដែរ ដោយមានការអញ្ជើញរួមពីសំណាក់ឯកឧត្តម លោកជំទាវ និងប្រតិភូក្រុមការងារចុះពង្រឹងមូលដ្ឋានខេត្តក្រចេះជាច្រើនរូបផងដែរ ។ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្រុមហ៊ុនបានមកវិនិយោគលើដំណាំចេកអំបូងលឿង នៅភូមិសាស្រ្តនៃទឹកដីនេះគឺមានលក្ខណៈល្អប្រសើរ និងមានសក្តានុពលដែលបម្រើដល់វិស័យកសិឧស្សាហកម្ម និងមានលក្ខណៈអំណោយផលក្នុងការដាំដុះដំណាំគ្រប់ប្រភេទ ពីព្រោះដីមានជីវជាតិល្អមិនថា តែដំណាំចេកអំបូងលឿងប៉ុណ្ណោះទេ និយោយរួមដីនៅស្រុកខ្មែរដាក់ដំណាំអ្វីក៏ត្រូវដែរ ពិសេសជាដីមាស ដីប្រាក់ដែលសម្បូរដោយសក្តានុពល។ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ មានប្រសាសន៍ផ្តាំផ្ញើដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងនិយោជិត កម្មករ ខិតខំបន្តរបស់ខ្លួនឲ្យបានប្រសើរ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជំនឿ ស្រលាញ់ចូលចិត្តមកលើថ្នាក់ដឹកនាំ និងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាយើង និងកាន់តែជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ដែលសម្តេចបានលះបង់គ្រប់បែបយ៉ាង បានដឹកនាំប្រទេសទាំងពីបាតដៃទទេ ក្នុងគំនរផេះផង់ រហូតបានទទួលលទ្ធផលជាដំណាក់ៗមកដល់ពេលបច្ចុប្បន្នរហូតបានដឹកនាប្រទេសឲ្យមានការរីកចម្រើនល់គ្រប់វិស័យ។ឯកឧត្តមអភិបាលខេត្តបន្តថា ចំពោះបងប្អូននិយោជិត បុគ្គលិក កម្មករសូមឲ្យជឿលើថ្នាក់ដឹកនាំបក្សរបស់យើង កុំជឿនូវការឃោសនារបស់ជនអកតិមួយក្រុមតូចដែលដើរញុះញង់ធ្វើឲ្យបងប្អូនបាត់ម្ចាស់ការរហូតបាត់ឆ្នាំងបាយរបស់ខ្លួននោះ។ លើសពីនេះ ឯកឧត្តមបានក្រើនរំលឹកដល់ពុកម៉ែបងប្អូនយើងទាំងអស់ ព្រមទាំងក្រុមការងារ និងសមាជិកសមាជិការួមនិងនិយោជិត បុគ្គលិក កម្មករ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងមានឥទ្ធិពលខ្លាំងក្លានៅឡើយមកលើព្រះរាជាណាចក្រកម្ពុជាយើង ។ ហេតុដូចនេះ យើងត្រូវរួមគ្នាបន្តប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចហាវមួយនេះ និងបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុតពីវិធានរបស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» និងវិធានផ្សេងៗទៀតរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា