ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តឧត្ដរមានជ័យ(គ.ប.ក.១៩.ឧជ ) អញ្ជើញជាអធិបតីភាព បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តឧត្តរមានជ័យ។ក្នុងពិធីនេះ ក៏មានការចូលរួមពី ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ឯកឧត្ដម ប៉ែន កុសល្យ បានបញ្ជាក់ថា ដោយអនុវត្តតាមផែនការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ ១៨ឆ្នាំឡើង ជុំទី១ នៅទូទាំងខេត្តឧត្តរមានជ័យ ចំនួនត្រូវចាក់វ៉ាក់សាំងមានចំនួន១៥៦,៤៣៦នាក់ ក្នុងនោះ៖*ប្រជាពលរដ្ឋចំណាកស្រុក ចំនួន៣២,៥៧៦នាក់ ស្មើនឹង ២០.៨២%*ប្រជាពលរដ្ឋមានបញ្ហាសុខភាព ចំនួន៣,១២៩នាក់ ស្មើនឹង ៥.៥៤%។បើតាមឯកឧឧត្ដមអភិបាលខេត្ត ប្រជាពលរដ្ឋដែលត្រូវចាក់មានចំនួន ១២០,៧៣១នាក់ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ សរុបប្រជាពលរដ្ឋបានមកចាក់ដូសទី១ ហើយមានចំនួន ១៣៥,៦០៩នាក់ ស្មើនឹង ១១២.៣២% ធៀបនឹងប្រជាពលរដ្ឋដែលត្រូវចាក់ ចំនួន១២០,៧៣១នាក់។ឯកឧត្ដម ប៉ែន កុសល្យ បានបន្ថែមថា ដោយពិនិត្យលើស្ថានភាពនេះ ទើបរដ្ឋបាលខេត្តគោរពស្នើសុំបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្តនាថ្ងៃនេះ និងគោរពស្នើសុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំងអចិន្ត្រៃយ៍ចំនួន០៥កន្លែង (មួយកន្លែងក្នុងមួយក្រុង ស្រុក) ដោយរដ្ឋបាលខេត្តនឹងចេញសេចក្តីជូនដំណឹងជាផ្លូវការដើម្បីឲ្យប្រជាពលរដ្ឋដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ មកទទួលយកសេវាក្រោយពីការបិទបញ្ចប់យុទ្ធនាការនេះ តាមគោលដៅដូចខាងក្រោម៖*ក្រុងសំរោង នៅមន្ទីរពេទ្យបង្អែកខេត្ត*ស្រុកបន្ទាយអំពិល នៅមណ្ឌលសុខភាពគោកមន*ស្រកចុងកាល់ នៅមណ្ឌលសុខភាពចុងកាល់*ស្រុកអន្លង់វែងនៅមន្ទីរពេទ្យបង្អែកអន្លង់វែង*ស្រុកត្រពាំងប្រាសាទ នៅមណ្ឌលសុខភាពត្រពាំងប្រាសាទ។ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។បន្ថែមពីនេះ លោកជំទាវ ឱ វណ្ណឌីន បានណែនាំដល់រដ្ឋបាលខេត្ដឧត្តរមានជ័យ ត្រូវបន្ដជំរុញ និងបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីបន្ដចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩។ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តកំពង់ធំសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោកជំទាវ ក៏បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់ដោយប្រការណាមួយ។លោកជំទាវប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំង ត្រូវរួសរាន់មកទទួលយកនូវការវ៉ាក់សាំង ដើម្បីមានអាវក្រោះមួយជាន់ទៀត ការពារជំងឺកូវីដ-១៩។ ប៉ុន្ដែបើទោះបីចាក់វ៉ាក់សាំង បានគ្រប់ចំនួនក្ដី ក៏មិនត្រូវភ្លេចនូវវិធានការការពារខ្លួននោះទេ ពិសេសវិធានការ ៣ការពារ និង៣កុំ។លោកជំទាវ ឱ វណ្ណឌីន ក៏បានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋមិនត្រូវមានការរើសអើងចំនួនប្រភេទវ៉ាក់សាំងនោះទេ ពោលវ៉ាក់សាំងទាំងអស់ដែលកម្ពុជាកំពុងមាន និងចាក់ជូនប្រជាពលរដ្ឋនេះ គឺសុទ្ធតែទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ហើយសុទ្ធតែមានប្រសិទ្ធភាពការពារជំងឺកូវីដ១៩៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា