ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ និងប្រកាសចូលកាន់មុខតំណែងប្រធាន និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប
Sat,25 September 2021 (Time 11:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 344នាក់)

ខេត្តកែប ៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ មានការរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប និងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប។

ពិធីនេះធ្វើនៅសាលាដំបូងខត្តកែប មានទីតាំងតាមបណ្តោយផ្លូវលេខ៣៣A ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងមានការចូលរួមពីសំណាក់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អភិបាលរងខេត្ត ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត ឯកឧត្តម លាង សំណាត់ ប្រធានសាលាដំបូងខេត្តកំពត ឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ស្នងការរង ឯកឧត្តម ឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង ប្រធាន អនុប្រធានអង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកស្រីជាអភិបាលក្រុង-ស្រុក អភិបាលរង លោកចៅសង្កាត់ លោកមេឃុំ ព្រមទាំងមន្ត្រីរាជការជាច្រើននាក់ទៀត។

តាមព្រះរាជក្រឹត្យដាក់ឲ្យដំណើរការសាលាដំបូងខេត្តកែប និងព្រះក្រិត្យតែងតាំងដែលអានដោយ ឯកឧត្តម អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ហន សុខេមរិន ត្រូវបានតែងតាំងជា ប្រធានសាលាដំបូងខេត្តកែប ខណៈឯកឧត្តម ខាន់ សុផល ត្រូវបានតែងតាំងជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ហន សុខេមរិន ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកែប និងឯកឧត្តម ខាន់ សុផល ដែលត្រូវបានបានតែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប ដោយឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើឲ្យបន្តខិតខំយកចិត្តទុកដាក់ក្នុងលារដោះស្រាយសំណុំរឿងនានាឲ្យបានឆាប់រហ័ស ដើម្បីជៀសវាងការកើតឡើងវិញនូវការកកស្ទះសំណរឿងសាជាថ្មី៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
799 នាក់
ម្សិលមិញ :
3618 នាក់
សប្តាហ៍នេះ :
5410 នាក់
ខែនេះ :
32036 នាក់
3 ខែនេះ :
71284 នាក់
សរុប :
758328 នាក់