ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ដឹកនាំបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ(zoom )​ ដេីម្បីពង្រឹងលើការងារគ្រប់គ្រង់ឯកសារការស្នាក់នៅនិងការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ
Thu,02 September 2021 (Time 06:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 370នាក់)

មណ្ឌលគិរី៖​ នាព្រឹកថ្ងៃពុធ ០៩រោច​ ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ បានដឹកនាំបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ (Zoom )​ ដេីម្បីពង្រឹងលើការងារគ្រប់គ្រង់ឯកសារការស្នាក់នៅនិងការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ​ នៅតាមមូលដ្ឋានឃុំ-សង្កាត់។​ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមានលោកស្នងការរងទទួលផែនការងារសេនាធិការ​ លោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម​ លោកស្នងការរងទទួលដឹកនាំការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល​ លោកស្នងការរងទទួលផែនការងារសន្តិសុខ​ ការិយាល័យជំនាញពាក់ព័ន្ធ​ អធិការនគរបាលក្រុង-ស្រុកទាំង៥​ នាយផ្នែកអត្តសញ្ញាណកម្ម​ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់​ សរុបចំនួន ៥៥នាក់។
-ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ស្នងការ​ បានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ត្រី ហង្ស ចាន់សុទ្ធី​ ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម​ ឡើងអានរបាយការណ៍សង្ខេបស្តីពីការងារអត្តសញ្ញាណ្ណកម្មជូនអង្គពិធីជ្រាប។
ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ស្នងការ​ បានមានប្រសាសន៍ជម្រុញឲ្យលោកអធិការនគរបាលក្រុង-ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំងអស់ ត្រូវធ្វេីបញ្ជីបច្ចុប្បន្នភាពការស្នាក់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​ឲ្យបានច្បាស់លាស់​ បន្តការសហការជាមួយមន្ត្រីអាត្រានុកូលដ្ឋាននៅតាមបណ្តាឃុំ-សង្កាត់​ ដេីម្បីបង្កលក្ខណៈងាយស្រួលផ្តល់ជូនឯកសារពាក់ព័ន្ធនឹងការធ្វេីអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋដែលពួកគាត់មួយចំនួនមិនមានឯកសារគ្រប់គ្រាន់ក្នុងការបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណ និងបន្តជម្រុញការងារចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុនៅតាមមូលដ្ឋានឲ្យពួកគាត់បានប្រេីប្រាស់តាមផ្លូវច្បាប់គ្រប់ៗគ្នា​៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1410 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7096 នាក់
ខែនេះ :
32231 នាក់
3 ខែនេះ :
70432 នាក់
សរុប :
772260 នាក់