ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពតអញ្ជើញជួបជាមួយប្រជាពលរដ្ឋចំនួន ៧នាក់ តំណាងឲ្យប្រជាពលរដ្ឋ ១៤ គ្រួសារ ដែលមានបញ្ហាដីធ្លីនៅ ឃុំល្អាង ស្រុកដងទង់
Thu,02 September 2021 (Time 06:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 251នាក់)

រសៀល ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញជួបជាមួយប្រជាពលរដ្ឋចំនួន ៧នាក់ តំណាងឲ្យប្រជាពលរដ្ឋ ១៤ គ្រួសារ ដែលមានបញ្ហាដីធ្លីនៅតំបន់ខាងក្រោយចំការ ម៉ៃសាក់ ភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ដែលកន្លងមកខណ្ឌរដ្ឋបាលព្រៃឈើកំពត បានដាក់ពាក្យបណ្ដឹងទៅតុលាការ អំពីការកាប់រានដីព្រៃខុសច្បាប់ និងបានឃាត់ខ្លួន ប្រជាពលរដ្ឋ ០១នាក់ផងដែរ។

ក្រោយពីស្តាប់របាយការណ៍របស់នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត និងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋដោយ៖
-រៀបចំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្ដែង
-ស្នើសុំប្រជាពលរដ្ឋទាំងអស់ឈប់បន្តកាប់រានដីព្រៃខុសច្បាប់
-ប្រជាពលរដ្ឋទាំង ១៤គ្រួសារ អាចថែទាំនិងប្រមូលផលដំណាំរបស់ខ្លួនដែលមានស្រាប់បាន។

ចំពោះប្រជាពលរដ្ឋ ០១រូប ដែលតុលាការបានឃាត់ខ្លួនឯកឧត្តម អភិបាលខេត្ត បានស្នើទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លើកលែងការចោទប្រកាន់ដោយធ្វើកិច្ចសន្យាប្រគល់ដីជូនរដ្ឋវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1508 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7194 នាក់
ខែនេះ :
32329 នាក់
3 ខែនេះ :
70530 នាក់
សរុប :
772409 នាក់