ថ្ងៃអង្គារ៍ ទី២៨ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តក្រចេះផ្សព្វផ្សាយ និងណែនាំពីវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ប្រភេទ Delta
Sun,26 September 2021 (Time 06:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 517នាក់)

ខេត្តក្រចេះ ៖ ឯកឧត្តម ប៉ែនលីណាត គណៈអភិបាលរងខេត្តក្រចេះ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជេីញចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋនៅភូមិភ្នំខៀវ ឃុំអូរកណ្តៀរ ភូមិសាស្រ្ត ស្រុកសំបូរ ខេត្តក្រចេះ ។ ក្នុងការផ្សព្វផ្សាយនេះផងដែរ ដោយមានការអញ្ជេីញចូលរួម ពីលោក នាយករដ្ឋាបាល សាលាខេត្តក្រចេះ លោកអភិបាលស្រុក សំបូរ និងមន្រ្តីពាក់ពន្ធ័ក្នុងសាលាស្រុកសំបូរ រួមនិងរដ្ឋបាល ភូមិ ឃុំនិងកងកម្លាំងការពារ ជាច្រេីន នាក់ផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន លីណាត ណែនាំដល់ពុក ម៉ែ បងប្អូនចូលរួមធ្វេីអនាម័យឲ្យបានជាប្រចាំទាំងអស់គ្នា ដេីម្បីរក្សាសុខភាព ក៏ដូចបានចូលរួមជាមួយនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសគឺបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗពិសេស មេរោគរាតត្បាតកូវីដ-១៩ បំលែងថ្មី (Delta) ដែលឆ្លងលឿន។

បន្ថែមលើនេះ ឯកឧត្តមក៏អំពវានាវដល់ពុក ម៉ែ បងប្អូនទាំងអស់គ្នាបង្កេីនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះមេរោគដ៏កាចសាហាវមួយនេះ ហេីយសូមពុក ម៉ែ បងប្អូនទាំងអស់ ចេះរស់នៅរបៀបគន្លងថ្មី គឺមានបរិស្ថានល្អ ពន្លឺនៅក្នុងផ្ទះគ្រប់គ្រាន់ ហេីយធ្វេីអនាម័យបានជាប្រចាំ ត្រូវលាងដៃនឹងសាប៊ូ អាល់កុល ឫជែល ឲ្យបានត្រឹមត្រូវជាប្រចាំ និងចូលរួមអនុវត្តន៍កាត្តព្វកិច្ច ពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ដើម្បីអាចទប់ស្កាត់ និងកាត់ផ្តាច់បាននូវការឆ្លងពីជំងឺផ្សេងៗ ពិសេសកាត់ផ្តាច់នូវរោគឆ្លងដ៏កាចសាហាវ កូវីដ-១៩ ប្រភេទដែលតា (Delta)។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែន លីណាត បានអំពាវនាវដល់ពុក ម៉ែ បងប្អូនយេីងទាំងអស់ សូមចូលរួមអនុវត្តវិធានរបស់រាជរដ្ឋាភិបាលឲ្យបានគ្រប់ៗគ្នា និងឲ្យបានខ្ជាប់ខ្ជួនបំផុតនូវ « ៣ការពារ ៣កុំ» និងវិធានផ្សេងៗទៀតរបស់ក្រសួងសុខាភិបាលដែលបាដាក់ចេញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
490 នាក់
ម្សិលមិញ :
682 នាក់
សប្តាហ៍នេះ :
8875 នាក់
ខែនេះ :
30055 នាក់
3 ខែនេះ :
123912 នាក់
សរុប :
1350684 នាក់