ប៉ៃលិន៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោកឧត្តម សេនីយ៍ ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌល ប៉ៃលិន បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងយុវជនសហភាពសហព័ ន្ធ យុវជនកម្ពុជាខេត្ត ធ្វើយុទ្ធនាការដាំដើមឈើប្រណិត ៤០០០ដើម នៅទីបញ្ជាការទិសទី៣ ប៉ៃលិន~សំឡូត ដើម្បីស្តារគម្របបៃតងក្នុងខេត្តឡើងវិញ។លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការដាំកូនឈើ ប្រណិត នាថ្ងៃនេះ គឺក្នុងគោលបំណង ស្តារគម្របបៃតង និងឈើប្រណិតក្នុងខេត្តឡើងវិញ ព្រមទាំងជំរុញការ ផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យយល់ដឹងពីសារៈសំខាន់ និងផលប្រយោជន៍របស់ បរិស្ថាន ធម្មជាតិ ក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ជាពិសេស បណ្តុះគំនិត ស្រលាញ់ ព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលកំពុងតែរងការកាប់បំផ្លាញ ដែលនាំឲ្យឈានទៅរកការបាត់ បង់ បន្តិចម្តងៗ ដូច្នេះយើងទាំងអស់គ្នា ដែលជាអ្នកទទួលផលប្រយោជន៍ពីដើមឈើ គួរគប្បីចូលរួមដាំដុះ ឡើង វិញ ព្រមទាំងថែរក្សាការពារជីវចម្រុះ និងបរិស្ថានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីរក្សាទុក ជា សម្បតិ្ត ជាតិ និងសម្បត្តិមនុស្សជាតិជាសាកល ក៍ដូជាលើកស្ទួយមុខ មាត់ខេត្តរបស់យើងផងដែរ។លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន កំពុងអនុវត្តន៍ យ៉ាងសកម្មនូវគោលនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជា ក៍ដូចជាក្រសួងបរិស្ថាន ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រមទាំង អេកូឡូស៊ី ដើម្បីលើកកម្ពស់កិត្យានុពលបៃតងជាតិ អោយល្បីល្បាញរន្ទឺ ជាប្រទេសមានការ អភិវឌ្ឍន៍ បៃតង គម្រូក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិច តាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង និងផែន ការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍបៃតង ឆ្នាំ២០១៣-២០២០។នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ថ្លែងការកោតសរសើ និង ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងទាំង៣ប្រភេទ និងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែល បានបំពេញបេសកកម្មដ៏ថ្លៃថ្លា ប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រាប់ប្រជាជន និងប្រទេសជាតិ ដើម្បី រួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត បានលើកឡើងថា៖ យុទ្ធនាការដាំដើមឈើប្រណិតចម្រុះចំនួន ៤០០០ដើម នៅទីបញ្ជាការជួរមុខទិសទី៣ ប៉ៃលិន-សំឡូត ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន គឺទទួលបានការឧបត្ថម្ភពី រដ្ឋបាល ខេត្ត ប៉ៃលិន ,អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន, ស្នងការដ្ឋាននរគបាលខេត្តប៉ៃលិន, ស្នងការដ្ឋាននគរបាល ខេត្ត បាត់ដំបង កងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើខេត្ត និងយោធភូមិភាគទី៥៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា