អនុវត្តន៍តាមសេចក្តីសម្រេចលេខ ៩៥ របស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌថ្ងៃសៅរទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ មានសទ្ធាជ្រះថ្លាបាននាំយកទេយ្យវត្ថុ និងបច្ច័យប្រគេន ព្រះវរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តគណៈធម្មយុត្តិកនិកាយ និងជាព្រះចៅអធិការវត្តសុវណ្ណបព្វតាខ្លាកូនចាស់ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីរួមចំណែកផ្គត់ផ្គង់ផ្នែកចង្ហាន់ព្រះសង្ឃគ្រប់ព្រះអង្គក្នុងឱកាសរដូវភ្ជុំនេះ។ទេយ្យវត្ថុ និងបច្ច័យប្រគេនរួមមាន អង្ករ ១២០ គីឡូក្រាម មី៥កេស ទឹកសុីអុីវ ៥យួរ ទឹកត្រី ៥យួរ ទឹកបរិសុទ្ធ ៥កេស ត្រីខ១កេស ខ្ទិមស អំបិល ស្ករស និងថវិកា ៣០០ ដុល្លា។ទោះបីជាបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តែក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំប្រជុំនឹងរៀបចំផ្តល់ទេយ្យវត្ថុបែងចែក ឲ្យយកគ្រឿងបរិក្ខាទេយ្យវត្ថុ និងបច្ច័យទៅប្រគេនគ្រប់ទាំង ២៥៦វត្ត លើ ៦៥ ឃុំ/សង្កាត់ តាមរយះក្រុមការងារចុះពង្រឹងតាមមូលដ្ឋាន មន្ទីរ អង្គភាព អាជ្ញាធរស្រុក/ក្រុង ដើម្បីរួមចំណែកផ្គត់ផ្គង់ដល់ចង្ហានព្រះសង្ឃគ្រប់អង្គ គ្រប់វត្ត ដោយធានា និងអនុវត្តន៍ទៅតាមវិធានសុខាភិបាល និងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា