កោះញែក: នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោក ឌឹម នី ប្រធានគណៈកម្មាធិការគណបក្សស្រុក លោក យូ ចន្ទីរ ប្រធានគណៈប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការគណបក្សស្រុកកោះញែកបានបើកកិច្ចប្រជុំ "ស្តីពីការងារតាមដានការអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២" ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងអមដំណើរដោយគណៈប្រតិភូថ្នាក់ជាតិជាច្រើនរូបទៀតមានឯកឧត្តមសេន សុវណ្ណ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះញែក ឯកឧត្តម កែវ គង់ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះញែក។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី អស់លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយមូលដ្ឋានឃុំទាំង០៦ ក្នុងស្រុកកោះញែកទាំងមូល។កិច្ចប្រជុំប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកោះញែក៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា