ថ្ងៃច័ន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ បាននាំយកនូវទេយ្យទាន និងបច្ច័យ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ៣០វត្ត នៅទូទាំងខេត្តមណ្ឌលគិរី
Mon,27 September 2021 (Time 05:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 547នាក់)

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានពាំនាំនូវទេយ្យទាន និងបច្ច័យ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ៣០វត្ត នៅទូទាំងខេត្តមណ្ឌលគិរី តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក លោកស្រី សមាជិក សមាជិក គណកម្មាធិការសាខា និងមន្រ្តីប្រតិបត្តិសាខា ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី។
ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស នៅតាមទីវត្តអារាមដែលមានការខ្វះខាត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច និងក្រសួងបានចេញសេចក្តីណែនាំស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម បញ្ជាក់ថា ទេយ្យវត្ថុ និងបច្ច័យទាំងនេះ ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តនាពេលនេះ ដើម្បីយកទៅវេរប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានាក្នុងខេត្ត ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តម បានអំពាវនាវដល់ព្រះសង្ឃគ្រប់អង្គ លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តវិធានការរបស់សុខាភិបាល ជាពិសេស អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៣កុំ និង៣ការពារ ឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ទេយ្យវត្ថុ និងបច្ច័យ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះដែលគង់នៅវត្តចំនួន ៣០វត្ត នៅទូទាំងខេត្ត ដោយក្នុង១វត្ត ទទួលបាន៖ អង្ករ ១០០គីឡូក្រាម មី ១០កេស ត្រីខ ១កេសធំ ទឹកបរិសុទ្ធវីតាល ចំនួន ៥កេស ភេសជ្ជៈចំនួន ១០កេស និងបច្ច័យចំនួន ៥០ម៉ឺនរៀល ដើម្បីជួយដោះស្រាយនូវចង្ហានដល់ព្រះសង្ឃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
445 នាក់
ម្សិលមិញ :
3387 នាក់
សប្តាហ៍នេះ :
11828 នាក់
ខែនេះ :
55063 នាក់
3 ខែនេះ :
131050 នាក់
សរុប :
1287836 នាក់