ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា របស់រដ្ឋបាលខេត្ត
Thu,02 September 2021 (Time 07:05 AM)
ដោយ ៖ (ចំនួនអ្នកអាន: 294នាក់)

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តក្រចេះ ខណៈកិច្ចប្រជុំនេះមានការចូលរួមពីអភិបាលខេត្ត មន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទផងដែរ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ណែនាំដល់អាជ្ញាធរពាក់ព័ន្ធនូវ ចំណុចសំខាន់ៗដូចជា ៖

-ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ

-ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុង

-រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ – រដ្ឋបាល ក្រុង ស្រុក ត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងមូលដ្ឋានរបស់ខ្លួន -ត្រូវបន្តរឹតបន្តឹងការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺកូវីដ-១៩ ជាពិសេសការធ្វើចត្តាឡីស័កចំពោះប្រជាពលរដ្ឋមកពីក្រៅប្រទេសឲ្យបានម៉ត់ចត់ និងតឹងរឹងបំផុត ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម អភិបាលខេត្ត ក៏ជំរុញឲ្យមន្ទីរកសិកម្មចុះទៅពិនិត្យមើលបញ្ហាសត្វគោដែលកើតជំងឺដុំពកលើស្បែក ត្រូវមានវិធានការទប់ស្កាត់ និងចុះជួយព្យាបាលឲ្យបានទាន់ពេលវេលា ដល់ប្រជាពលរដ្ឋដែលមានគោកើតជំងឺដុំពកលើស្បែកនេះ ហើយខាងមន្ទីរកសិកម្មខេត្ត បានចុះព្យាបាលបានជាសះស្បើយបានមួយចំនួន ហើយមួយចំនួនទៀតកំពុងនិងតែព្យាបាលបន្ត។

ឯកឧត្ដម អភិបាលខេត្ត បានកោតសរសើរចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តក្រចេះទាំងអស់ រយៈពេលកន្លងមកបើទោះជាមានបញ្ហាប្រឈមនានា បានកើតឡើងជាពិសេសបញ្ហាជំងឺកូវីដ-១៩ បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត សម្រេចបាន នូវសមិទ្ធផលល្អប្រសើរជាច្រើនទាំងការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩បានប្រកបដោយលទ្ធផលវិជ្ជមានគួឱ្យកត់សម្គាល់ ។

ជាចុងក្រោយ ឯកឧត្តម បានបញ្ជាក់ថា ចំពោះអ្នកដែលខកខានមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ គឺនៅថ្ងៃទី០២ខាងនេះនឹងមានការចាក់វ៉ាក់សាំងជូនដល់កុមារ យុវវ័យ និងប្រជាពលរដ្ឋមាន អាយុ១២ឆ្នាំឡើងម្ដងទៀត ហើយការចាក់ជូនពេលនេះគឺយើងចាក់ជូនទាំងអស់គ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1450 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7136 នាក់
ខែនេះ :
32271 នាក់
3 ខែនេះ :
70472 នាក់
សរុប :
772300 នាក់