ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា ថៃ នៅស្រុកម៉ាឡៃ ប៉ះពាល់១០០គ្រូសារ និងកងកម្លាំងនៅ២ឃុំ
Thu,02 September 2021 (Time 07:06 AM)
ដោយ ៖ (ចំនួនអ្នកអាន: 415នាក់)

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់ខ្លាំងពីយប់ បង្កជំនន់ផ្លេកបន្ទោរនៅអូរព្រំដែនកម្ពុជា ថៃ។

ក្នុងពេលដំបូងៗ ជំនន់បានបង្កលិចលង់នៅតំបន់ទំនាបជាប់អូរព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រឃំបឹងបេង និងឃុំម៉ាឡៃ ក្នុងនោះ ចំពោះពលរដ្ឋ នៅឃុំបឹងបេងប៉ះពាល់ប្រមាណ៥០គ្រួសារ/ខ្នងផ្ទះ។ឃុំម៉ាឡៃ ប៉ះពាល់ប្រមាណ៦០គ្រួសារ /ខ្នងផ្ទះ ។

នេះមិនរាប់បញ្ចូលការវឥប៉ះពាល់ដល់បន្ទាយ បញ្ជាការដ្ឋាននៃកងកម្លាំងទ្រោលការងារពលករនាព្រំដែននៃកងពលលេខ៥១,យោធាខេត្តនិងស្រុក នគរបាលការពារព្រំដែនវរលេខ៨១៥និងនគរបាលប៉ុស្តិ៍រដ្ឋបាល,ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនផងទេ ។ នេះបើតាមលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃប្រាប់នៅល្ងាចថ្ងៃទី១ខែកញ្ញាឆ្នាំ២០២១ ។

លោកបន្តថា ៖ ជំនន់ទឹកភ្លៀងនេះ ក៏ស្រកចុះបណ្តើរៗ ហើយស្រុងចុះទៅតាមអូរព្រំដែននៃភូមិសាស្ត្រឃំអូរសំព័រ អូរស្រឡៅនិងទួលពង្រ។

លោក ស្វាយ ជា ក្នុងពេលដឹកនាំមន្ត្រីរាជការ កងកម្លាំងនិងអ្នកពាក់ព័ន្ធបានចេញទ្រោលស្ថានការណ៍គ្រាអាសន្ននិងត្រួតពិនិត្យ បង្ការសង្ក្រោះគ្រោះធ្មជាតិនេះ បានបញ្ជាក់ថា មកទល់ពេលនេះ មិនមានពលរដ្ឋឬកងកម្លាំងណារងគ្រោះដោយលង់ទឹកឡើយ ។ ឯទំហំខូចខាត ក៏មិនទាន់បាយតម្លៃបានដែរ គឺទាល់តែរង់ចាំពិនិត្យ២ទៅ៣ថ្ងៃទៀត។ ទោះយ៉ាងណា ទឹកបានស្រក ហើយក៏មិនមានភ្លៀងធ្លាក់ខ្លាំងជាបន្តដែរ ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី៣១ខែសីហា មានភ្លៀងបាក់មេឃនៅភូមិសាស្ត្រស្រុកនិងនៅខាងទឹកដីថៃ ។ ទឹកមួយចំនួនបានហូរស្រុងចុះមកទីទំនាបនិងអូរព្រំដែនហើយ ។ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីកងកម្លាំងត្រូវមានមានការប្រុងប្រយ័ត្នខ្ពស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2878 នាក់
ម្សិលមិញ :
632 នាក់
សប្តាហ៍នេះ :
8830 នាក់
ខែនេះ :
34815 នាក់
3 ខែនេះ :
99001 នាក់
សរុប :
1190936 នាក់