ថ្ងៃច័ន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយកម្លាំងកងពលតូចលេខ៧០ចុះបាញ់ថ្នាំសម្លាប់មេរោគតាមវត្តអារ៉ាម
Mon,27 September 2021 (Time 08:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 473នាក់)

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយទាហាន នៃកងពលតូចលេខ៧០ ឬង៧០ ធ្វើការបាញ់សម្លាប់មេរោគ នៅតាមវត្តអារាមទាំង ១៥១វត្ត ទូទាំងរាជធានីភ្នំពេញ បន្ទាប់ពីអាជ្ញាធរ និងក្រុមគ្រូពេទ្យ បានចុះយកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានា ទូទាំងរាជធានីភ្នំពេញ រួចរាល់។

ជាក់ស្ដែងនៅព្រឹកអាទិត្យ ថ្ងៃទី២៦ ខែកញ្ញានេះ អាជ្ញាធរខណ្ឌទាំង១៤ បានសហការជាមួយកម្លាំងទាហាននៃកងពលតូចលេខ៧០ ធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាវត្តទាំង១៥១ នៅរាជធានី ដោយជាជំហានដំបូង បានចាប់ផ្ដើមបាញ់នៅវត្តពោធិចិនតុង បន្ទាប់មកក្រុមការងារ បានបែងចែកកម្លាំងនៅតាមបណ្ដាវត្តផ្សេងទៀត នៅក្នុងមូលដ្ឋាននៃខណ្ឌនីមួយៗ។

ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេរោគ នៅតាមវត្តអារាមនៅព្រឹកថ្ងៃទី២៦ កញ្ញានេះ អាជ្ញាធរបានអនុវត្តយ៉ាងល្អប្រសើរ ក្រោមការសហការយ៉ាងល្អជាមួយកងទ័ពកងពលតូចលេខ៧០ ដោយធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្ដាវត្តទូទាំងរាជធានី។

សូមជម្រាបថា ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា បានរកឃើញព្រះសង្ឃ គណៈកម្មការអាចារ្យ និងសិស្ស និស្សិតស្នាក់នៅតាមវត្តចំនួន ១៥០ ក្នុងរាជធានីភ្នំពេញ វិជ្ជមានជំងឺកូវីដ១៩ នៅក្នុងចំណោមសំណាកចំនួន ៨,៩៧៥អង្គ/នាក់។ នេះបើតាមលោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
444 នាក់
ម្សិលមិញ :
3387 នាក់
សប្តាហ៍នេះ :
11827 នាក់
ខែនេះ :
55062 នាក់
3 ខែនេះ :
131049 នាក់
សរុប :
1287835 នាក់