ថ្ងៃអង្គារ៍ ទី២៨ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តព្រះវិហារអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែនបង្កើនការប្រុងប្រយ័ត្ន ខណៈជំនន់ទឹកភ្លៀងបន្ដហក់ឡើងខ្លាំង
Mon,27 September 2021 (Time 08:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 468នាក់)

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មួយចំនួនទៀត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ខណៈជំនន់ទឹកភ្លៀងនៃទឹកស្ទឹងសែនបន្ដហក់ឡើងខ្លាំងឡើងៗ ដែលអាចឈានទៅដល់កម្រិតមួយបង្ករអោយមានការលិចលង់ និងត្រៀមបង្ការសង្គ្រោះ។

ក្នុងករណីប្រជាពលរដ្ឋជួបបញ្ហាដោយគ្រោះទឹកជំនន់ ត្រូវរាយការណ៍ និងផ្តល់ព័ត៌មានឲ្យបានឆាប់បំផុត ដល់អាជ្ញាធរភូមិ ឃុំ-សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាព ចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះឲ្យបានទាន់ពេលវេលា។

យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ នៅនៅវេលាម៉ោង ៧:០០នាទី ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ កម្រិតកម្ពស់ទឹកស្ទឹងសែនបន្ដហក់ឡើងកម្ពស់ ១១.៨០ម៉ លើសកម្រិតដែលត្រូវប្រកាសអាសន្នកម្ពស់ ១១.៥០ម៉ែត្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
478 នាក់
ម្សិលមិញ :
682 នាក់
សប្តាហ៍នេះ :
8864 នាក់
ខែនេះ :
30044 នាក់
3 ខែនេះ :
123901 នាក់
សរុប :
1350673 នាក់