ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តចុះពិនិត្យមើលទីតាំងតំបន់បិទខ្ទប់មួយចំនួន នៅស្រុកអូររាំង ដែលប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩
Thu,02 September 2021 (Time 08:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 332នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកមេបញ្ជា ការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលទីតាំងតំបន់បិទខ្ទប់មួយចំនួន នៅក្នុងភូមិសាស្រ្តស្រុកអូររាំង ចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចជំនាញ ត្រូវពិនិត្យ និងតាមដានប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលប៉ះពាល់ផ្ទាល់ ឫប្រយោលជាមួយអ្នកផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ ត្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះដោយខ្លួនឯង។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋដែលនៅជាប់ចត្តាឡីស័កទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩។

បន្ថែមលើសនេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ឫមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ពិបាកដកដង្ហើម កំដៅក្នុងខ្លួនឡើងខ្ពស់លើសពី ៣៧អង្សាសេ និងរោគសញ្ញាផ្សេងៗទៀត ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។

ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភដល់សមត្ថកិច្ច និងគ្រូពេទ្យជួរមុខ ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់ចំនួន ២គោលដៅ សរុបអង្ករចំនួន ២០០គីឡូក្រាម សម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងថវិកា ១លានរៀល សម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ។

តាមការលើកឡើងរបស់លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានឲ្យដឹងថា ពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ ឫប្រយោលជាមួយផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ ដែលត្រូវបិទខ្ទប់ជាបណ្តោះអាសន្ននៅភូមិអណ្តូងក្រឡឹង និងក្នុងក្រុមពូឡា ភូមិពូហ្យាម ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
929 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6615 នាក់
ខែនេះ :
31750 នាក់
3 ខែនេះ :
69951 នាក់
សរុប :
771779 នាក់