ព្រឹកថ្ងៃចន្ទទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា តាំង គួង និងលោកជំទាវ បានឧបត្ថម្ភឱសថបូរាណចិន LIANHUO QUNGWEN JIAONANG ចំនួន ៦,០០០ ប្រអប់ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ព្យាបាលជំងឺជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលមានរោគសញ្ញាដូចជា ផ្តាសាយ ក្អក រលាកបំពង់ករ គ្រុនក្តៅ និងឈឺក្បាលជាដើមៗ ពិសេសក្នុងវិធានការប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ា តាំង គួង និងលោកជំទាវ ដែលបាននាំយកឱសថបូរាណចិន ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់សម្រាប់ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ហើយសកម្មភាពចែករំលែកនេះសម្រាប់យកមកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ខេត្តព្រះសីហនុ។ ឯកឧត្តម អភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ បងប្អូនសប្បុរសជន បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីឱ្យខេត្តមានលទ្ធភាព និងធនធានក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា