ថ្ងៃច័ន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញប្រគេនទេយ្យទាន ទេយ្យវត្ថុ រួមនិងបច្ច័យចូលរួមកាន់បិណ្ឌតាមបណ្តាវត្តក្នុងក្រុងក្រចេះ
Tue,28 September 2021 (Time 06:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 460នាក់)

ថ្ងៃចន្ទទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៦នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងមន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន មកវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០២វត្ត នៅក្នុងសង្កាត់កោះទ្រង់ ដើម្បីចូលរួមកាន់បិណ្ឌ និងចូលរូមផ្គត់ផ្គង់ទ្រទ្រង់ព្រះសង្ឃ ក្នុងកំឡុងពេលជំងឺកូវីដ-១៩

ដែលបច្ច័យប្រគេនក្នុង១វត្ត ទទួលបានគ្រឿងឧបភោគបរិភោប និងបច្ច័យចំនួន ១លាន៥០ម៉ឺនរៀល ដែលជាបច្ច័យរបស់ក្រុមការងារថ្នាក់កណ្តាល និងជាបច្ច័យឯកឧត្តមអភិបាលខេត្តផ្ទាល់សរុបអស់ចំនួន ៧លាន៩៤ម៉ឺនរៀល។

បន្ទាប់ពីពិធីបង្សុកូលវេប្រគេន និងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត រួចមកឯកឧត្តមក៏បានជម្រុញស្នើសុំដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ជាប្រចាំ ដើម្បីឈានទៅកាត់ផ្តាច់ឲ្យបាននូវឬសគល់ នៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលចូលទៅក្នុងសហគមន៍យើង។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តនឹងបន្តការនាំយកទេយ្យទាន និងទេយ្យវត្ថុ រួមនិងបច្ច័យមកប្រគេនដល់ព្រះសង្ឃតាមបណ្តាលវត្តក្នុងក្រុងក្រចេះ ដើម្បីចូលរួមកាន់បិណ្ឌនិងចលរួមផ្គត់ផ្គង់ទ្រទ្រង់ ព្រះសង្ឃនាពេលបុណ្យកាន់បិណ្ឌក្នុងកំឡុងពេលបុណ្យជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
450 នាក់
ម្សិលមិញ :
3387 នាក់
សប្តាហ៍នេះ :
11833 នាក់
ខែនេះ :
55068 នាក់
3 ខែនេះ :
131055 នាក់
សរុប :
1287841 នាក់