នាព្រឹកថ្ងៃចន្ទទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលស្រុក អភិបាលក្រុង លោកនាយក លោកគ្រូ អ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យដំណើរការចូលរៀនវិញ របស់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ ស្រុកស្វាយជ្រំ និងវិទ្យាល័យ ហ៊ុន សែន ចេក ក្រុងស្វាយរៀង។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសុខភាព ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ "៣ការពារ ៣ កុំ" ជាពិសេសត្រូវចេះការពារខ្លួនឯងរៀងៗខ្លួនពីជំងឺកូវីដ-១៩។ ក្នុងករណីបេីមានអាការមិនស្រួល ឬមានរោគសញ្ញាសង្ស័យ ត្រូវ ប្រញាប់រាយការណ៍ទៅឲ្យលោកគ្រូ អ្នកគ្រូ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វេីការព្យាបាលឲ្យបានទាន់ពេលវេលា ដេីម្បីទប់ស្កាត់កុំឲ្យឆ្លងរាលរីកដាលទៅអ្នកដទៃទៀត។ គួររម្លឹកថា រដ្ឋបាលខេត្តស្វាយរៀង បានសិក្សា និងវាយតម្លៃពីកម្រិតហានិភ័យដែលអាចរៀបចំបើកសាលាឲ្យសិស្សានុសិស្ស ចូលរៀនឡេីងវិញបាន ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងចំណោម ៦៥សាលា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានអនុញ្ញាតឲ្យបេីកដំណេីការចំនួន ៦១សាលា រួមមានអនុវិទ្យាល័យ ៤៧សាលា និងវិទ្យាល័យ ១៤សាលា ក្នុងនោះ៖+ក្រុងស្វាយរៀង ៖ ២សាលា- អនុវិទ្យាល័យ ១សាលា បើកថ្នាក់ទី ៩- វិទ្យាល័យ ១ សាលា បើកថ្នាក់ទី ៩និង១២+ក្រុងបាវិត៖ សរុប ៤សាលា- អនុវិទ្យាល័យ ២សាលា បើកថ្នាក់ទី ៩- វិទ្យាល័យ ២សាលា បើកថ្នាក់ទី ៩និង១២+ស្រុករមាសហែក៖ ១៣សាលា- អនុវិទ្យាល័យ ១២សាលា បើកថ្នាក់ទី ៧ដល់៩- វិទ្យាល័យ ១ សាលា បើកថ្នាក់ទី ៧ដល់១២+ស្រុកស្វាយទាប៖ សរុប ៨សាលា- អនុវិទ្យាល័យ ៦សាលា បើកថ្នាក់ទី ៩- វិទ្យាល័យ ២សាលា បើកថ្នាក់ទី ៩និង១២+ស្រុកកំពង់រោទិ៍៖ សរុប ១១សាលា- អនុវិទ្យាល័យ ៩សាលា បើកថ្នាក់ទី ៩- វិទ្យាល័យ ២សាលា បើកថ្នាក់ទី ៩និង១២+ស្រុកចន្រ្ទា៖ សរុប ៦សាលា- អនុវិទ្យាល័យ ៥សាលា បើកថ្នាក់ទី ៩- វិទ្យាល័យ ១សាលា បើកថ្នាក់ទី ៩និង១២+ស្រុកស្វាយជ្រំ ១៤សាលា- អនុវិទ្យាល័យ ០៩សាលា បើកថ្នាក់ទី ៧ដល់៩- វិទ្យាល័យ ៥សាលា បើកថ្នាក់ទី ៧ដល់១២+ស្រុករំដួល៖ សរុប ៣សាលា- អនុវិទ្យាល័យ ៣សាលា បើកថ្នាក់ទី ៩៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា