កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម អម សុភា អភិបាលរងខេត្ត បានទទួលអំណោយឧបត្ថម្ភពីលោកឧកញ៉ា លី សុភ័ក្រ និងលោក លន់ ឡេង ជំនួយការផ្ទាល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ តុល នាយរងសេនាធិការចំរុះអគ្គបញ្ជាការកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការរងបញ្ជាការដ្ឋានកងអង្គរក្ស និងជានាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ប្រេីប្រាស់ ក្នុងការចូលរួមសកម្មភាពបង្ការការពារ ប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ឆ្នាំង។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដែលលោកឧកញ៉ា លី សុភ័ក្រ និងលោក លន់ ឡេង ដែលបានចំណាយនូវធនធានយ៉ាងច្រើនដើម្បីចូលរួមជាមួយ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់រដ្ឋបាលខេត្តយកទៅបម្រើក្នុងសកម្មភាពការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ អំណោយដែលបាននាំយកមកឧបត្ថម្ភដល់ រដ្ឋបាលខេត្ត មាន៖ អង្ករចំនួន ២តោន, ទឹកត្រី ២៥យួរ, ទឹកស៊ីអ៉ីវ ២៥យួរ, ទឹកសុទ្ធ ២៥កេស និងថវិកាចំនួន ៥ពាន់ដុល្លា។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏ បានជូនពរអោយលោកឧកញ៉ាលី សុភ័ក្រ និង លោក លន់ ឡេង ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អនិងទទួលបានជ័យជម្នះគ្រប់ភារកិច្ច៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា