ថ្ងៃច័ន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរជាតិអប្សរា ៖ ផ្នែកខាងលិចនៃប្រាសាទត្រពាំងផុងត្រូវបានជួសជុលរួចរាល់
Tue,28 September 2021 (Time 07:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 407នាក់)

ខេត្តសៀមរាប ៖ ប្រាសាទត្រពាំងផុង ជាប្រាសាទទោល សាងសង់អំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រាសាទនេះត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សរ៍ទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣។ ដោយសារកត្តា អាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង។

លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួសនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្រុមការងារបានចាប់ផ្តើមការងារជួសជុល ប្រាសាទត្រពាំងផុងផ្នែកខាងលិចកាលពីដើមឆ្នាំ២០២១មក ដោយគ្រោងនឹងចំណាយពេលវេលាចំនួន១ឆ្នាំ។ ប៉ុន្តែរហូតមកដល់ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ចប់ការជួសជុលដោយជោគជ័យ។

លោកបន្តថា ទោះបីការងារជួសជុលត្រូវបានបញ្ចប់ តែក៏មានក្រុមការងារផ្នែកអភិរក្ស ធ្វើការយាមល្បាត និងថែទាំប្រាសាទ ជាប្រចាំ ហើយក៏មានគម្រោងជួសជុលប្រាសាទនេះនៅផ្នែកផ្សេងៗទៀត។

សូមជម្រាបផងដែរថា ប្រាសាទត្រពាំងផុង មានទំហំខឿន ៧ម៉ែត្របួនជ្រុង កម្ពស់១៦ម៉ែត្រ ជាប្រាសាទទោល ធ្វើអំពីឥដ្ឋ។ ប្រាសាទនេះ ធ្លាប់មានប្រវត្តិជួសជុល និងធ្វើកំណាយស្រាវជ្រាវម្តងរួចមកហើយ កាលពីអំឡុង១៩៣៦ ដោយសាលាបារាំងចុងបូពា៍ប្រទេស៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
462 នាក់
ម្សិលមិញ :
3387 នាក់
សប្តាហ៍នេះ :
11845 នាក់
ខែនេះ :
55080 នាក់
3 ខែនេះ :
131067 នាក់
សរុប :
1287853 នាក់