ថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន (AMMTC) លើកទី១៥
Wed,29 September 2021 (Time 04:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 494នាក់)

ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំគណៈប្រតិភូ ចូលរួម​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន (AMMTC) លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន​ក្នុងក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំពិគ្រោះយោបល់នានា ជាមួយនឹងបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត តាមរយៈប្រព័ន្ធវិដេអូសន្និសីទZoom ។

កិច្ចប្រជុំដោយមានការចូលរួមពី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាន អនុប្រធាន និងសមាជិកនៃក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) ព្រមទាំងមន្ត្រីបង្គោលទទួលផែនការងារពាក់ព័ន្ធផងដែរ។

សូមជម្រាបជូនថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន (AMMTC)លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន​ក្នុងក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំពិគ្រោះយោបល់នានា ក្នុងពេលនេះគឺត្រូវបានរៀបចំឡើងមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានប្រទេសព្រុយណេ ធ្វើជាប្រធានដឹកនាំ និងមានការអញ្ជើញចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
892 នាក់
ម្សិលមិញ :
1247 នាក់
សប្តាហ៍នេះ :
5161 នាក់
ខែនេះ :
32981 នាក់
3 ខែនេះ :
122605 នាក់
សរុប :
1342701 នាក់