ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ខេត្តក្រចេះបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង
Wed,29 September 2021 (Time 05:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 260នាក់)

ខេត្តក្រចេះ ៖ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ បានអញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើង ទូទាំងខេត្តក្រចេះ ដែលបានប្រារព្ធពិធីនៅមណ្ឌលចាក់វ៉ាក់សាំងក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងពិធីនេះផងដែរ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ប្រធាននាយករដ្ឋបាល សាលាខេត្តក្រចេះ លោក ប្រធានក្រុមប្រឹក្សាស្រុកស្នួល លោក សាម ណាល់ អភិបាល នៃគណៈអភិបាលស្រុកស្នួល មន្រ្តីពាក់ពន្ធ័ លោក ចៅសង្កាត់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ឯកឧត្តម គណៈអភិបាល ខេត្តក្រចេះ មានប្រសាសន៍ថា ក្នុងយុទ្ធនាការបិទបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅជុំទី១ នាពេលនេះ គឺខេត្តក្រចេះសម្រេច និងអនុវត្តបាននូវគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលប្រកបដោយជោគជ័យនៅទូទាំងខេត្ត។

ជាមួយគ្នានេះដែរ ឯកឧត្តមបានដាក់នូវគោលការជាយុទ្ធសាស្រ្ត បង្កាទប់ស្កាត់តាមបណ្តាស្រុក ក្រុងទាំង៦ ចុះអប់រំ និងណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគមន៍ឲ្យចេះរស់នៅរបៀបគន្លងថ្មី ហើយធ្វើអនាម័យបានជាប្រចាំ និងសហការអាជ្ញាធរ មន្ត្រីពាក់ព័ន្ធរួមជាមួយនិងមន្រ្តីនៃមន្ទីរសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ហើយឲ្យអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញ។ លើសពីនេះ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះបានក្រើនរំលឹកដល់ពុកម៉ែ បងប្អូនយើងទាំងអស់នៅក្នុងខេត្ត ក៏ដូចជានៅតាមសហគមន៍បន្តនូវយុន្តការការពារប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាព និងបន្តចូលរួមឲ្យបានខ្ជាប់ខ្ជួន ពីវិធានរបស់រាជរដ្ឋាភិបាល «៣ការពារ ៣ កុំ»។

ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តត្បូងឃ្មុំសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ លោកជំទាវ បានគូសបញ្ជាក់អំពីគុណតម្លៃនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជួយមិនឲ្យវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ ក្នុងករណីបុគ្គលនោះឆ្លងជំងឺកូវីដ។ ក្នុងន័យនេះ មិនមែនមានន័យថា ចាក់វ៉ាក់សាំងហើយមិនឆ្លងជំងឺកូវីដ១៩នោះទេ ពោលនៅពេលចាក់វ៉ាក់សាំងហើយក៏ដោយ ត្រូវតែអនុវត្តនូវវិធានការការពារ ពិសេសវិធានការ៣ការពារ និង៣កុំ ដើម្បីការពារជំងឺមួយនេះ។

លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។

បន្ថែមពីនេះ លោកជំទាវ ឱ វណ្ណឌីន បានជំរុញដល់រដ្ឋបាលខេត្ដត្បូងឃ្មុំ ត្រូវបន្ដជំរុញ និងបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីបន្ដចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩ តាមអ្វីដែលជាការផ្ដល់អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
786 នាក់
ម្សិលមិញ :
3618 នាក់
សប្តាហ៍នេះ :
5397 នាក់
ខែនេះ :
32023 នាក់
3 ខែនេះ :
71271 នាក់
សរុប :
758315 នាក់