ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងការពារព្រំដែនកម្ពុជា-វៀតណាម ដែលកំពុងឈរជើងការពារបូរណភាពទឹកដី
Wed,29 September 2021 (Time 08:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 376នាក់)

មណ្ឌលគិរី៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម ងី ច័ន្រ្ទផល អមដំណើរដោយ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត រួមទាំងមន្ត្រីរាជការ បានអញ្ជើញចុះសួរសុខទុក្ខដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ និង៣០៣ ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា នៅតាមបន្ទាន់ព្រំដែនកម្ពុជាវៀតណាមប្រវែងជាង៣០០គីឡូម៉ែត្រ មានតំបន់ជាច្រើនបានឯកភាពរួចហើយ ប៉ុន្តែមានចំណុចដាក់ដាំ និងដាក់មីល មិនទាន់បានឯកភាពគ្នានៅឡើយ ហើយសង្កេតឃើញថា ភាគីខាងវៀតណាម បានខិតចូលស្ទើរតែដល់ចំណុចសូន្យ ខណៈភាគីកម្ពុជាមិនហ៊ានទៅប៉ះពាល់ចំណុចហាមឃាត់នោះទេ។ ឯកឧត្ដម អភិបាលខេត្តមណ្ឌលគិរីបន្តថា ក្រោយពេលមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភាគីវៀតណាម បានបោះតង់ចំនួន១៤កន្លែង ក្រោមហេតុផលថាទប់ស្កាត់ជំងឺកូវីដ១៩ ប៉ុន្តែទីតាំងទាំងអស់នោះបានឯកភាពរួចហើយ ឯកឧត្ដម ក៏បានបញ្ជាឲ្យកម្លាំងនគរបាលព្រំដែននៅតាមចំណុចទាំងនោះ យាមកាមគ្រប់ ពេលវេលា នឹងត្រូវធ្វើការហាមឃាត់ភ្លាមប្រសិនមានការបំពាន ធ្វើយ៉ាងណាការពារឲ្យបាននូវបូរណភាពទឹកដីរបស់កម្ពុជា។
ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ទៀតថា នៅអំឡុងពេលកូវីដ-១៩នេះ កម្ពុជាមិនទាន់មានករណីឆ្លងកូវីដ១៩ពីប្រទេសវៀតណាមទេ ចំណែកការដោះដូរទំនិញគ្នា គឺធ្វើឡើងនៅចំណុចសូន្យ តាមបណ្ដាច្រកទ្វារព្រំដែនទ្វេរភាគី។ ឯកឧត្ដម បានដាក់បទបញ្ជាម៉ឺងម៉ាត់ឲ្យកម្លាំងនគរបាលព្រំដែន តាមពិនិត្យមើលបង្គោលព្រំដែនដែលឯកភាពរួចហើយ ក្រែងមានការដួលរលំ ឬបាក់ស្រុត ដែលធ្វើឲ្យបាត់តម្រុយបង្គោលព្រំដែន ករណីបែបនេះត្រូវរាយការណ៍បន្ទាន់ ដើម្បីភាគីកម្ពុជា-វៀតណាម អាចដោះស្រាយបញ្ហាបានទាន់ពេលវេលា ។
ឯកឧត្ដម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដែរថា ក្រសួងមហាផ្ទៃនឹងរៀបចំការប្រជុំមួយតាមប្រព័ន្ធZOOMជាមួយភាគីប្រទេសវៀតណាម ដើម្បីលើកឡើងអំពីរបាយការណ៍ស្ថានភាពព្រំដែនដែលអាជ្ញាធរខេត្តមណ្ឌលគិរី បានរាយការណ៍នៅពេលនេះ ដើម្បីរកដំណោះស្រាយរួមគ្នា។ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្តថា រាល់សំណូមទាំងអស់របស់ កងកម្លាំងនគរបាលការពារព្រំដែនលើកឡើងនាពេលនេះ មានការស្នើសុំសាងសង់ប៉ុស្តិ៍ការពារព្រំដែនបន្ថែម ឯកឧត្ដម ទទួលយក នឹងធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ដើម្បីសម្រេច។ ឯកឧត្ដម ងី ច័ន្ទ្រផល បានដាក់វិធានការឲ្យកម្លាំងនគរបាលត្រូវការពារតំបន់ព្រំដែនដែលមិនទាន់ឯកភាព និងថែរក្សាតំបន់ដែលឯកភាពគ្នារួចហើយ ។ នាឱកាសនោះ ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាននាំយកអំណោយជូនដល់កងកម្លាំងការពារព្រំដែនគោកលេខ៦២១ និង៣០៣ រួមមាន ថវិកាចំនួន ១៣លានរៀល អង្ករ២តោន រួមជាមួយគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ ព្រមទាំងសូឡាបំភ្លឺ ៣០អំពូល អាកុល ១២០លីត្រ ម៉ាស់៤កេះ និងភួយចំនួន២៦០ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
844 នាក់
ម្សិលមិញ :
3618 នាក់
សប្តាហ៍នេះ :
5455 នាក់
ខែនេះ :
32081 នាក់
3 ខែនេះ :
71329 នាក់
សរុប :
758389 នាក់