ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំស.ស.យ.កខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខនិង នាំយកអំណោយ ឯកឧត្តមហ៊ុន ម៉ានី ឧបត្ថម្ភក្រុមការងារស្ម័គ្រចិត្តស.ស.យ.កស្រុក ចូលរួមក្នុងយុទ្ឋនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅស្រុកកោះញែក
Thu,30 September 2021 (Time 08:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 485នាក់)

មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ លោក ចាន់ រតនា អនុប្រធានស.ស.យ.កខេត្ត និងលោក ស៊ាង សឿនអនុប្រធានប្រចាំការស.ស.យ.កខេត្ត តំណាងលោក ឈឹម កាន ប្រធានស.ស.យ.ក ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកសម្ភារ ថវិកា ឧបត្ថម្ភដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.កស្រុក-ឃុំ ដែលបានចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅស្រុកកោះញែក ។
លោក ចាន់ រតនា បានឲ្យដឹងថា ដោយទទួលបានការណែនាំពីលោកប្រធានស.ស.យ.ក ខេត្ត ដើម្បីលើកទឹកចិត្តដល់បងប្អូន សមាជិក សមាជិកា ស.ស.យ.កស្រុក ឃុំ ដែលស្ម័គ្រចិត្តចូលរួមរៀបចំដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងពន្លឿនការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈក្រុមការងារស.ស.យ.កខេត្ត បានឧបត្ថម្ភគាំទ្រដល់សកម្មភាពរបស់យុវជនស.ស.យ.ក ដែលបានលះបង់កំលាំងកាយចិត្ត និងពេលវេលា ដើម្បីចូលរួមសម្របសម្រួលការងារចាក់សាំងជូនប្រជាពលរដ្ឋឲ្យដំណើរការទៅរលូន ដោយការឧបត្ថម្ភនោះរួមមាន÷ ម៉ាស់ចំនួន១០០០ សន្លឹក ស្រោមដៃ២០០គូ ទឹកសុទ្ធ១០យួ ទឹកសុទ្ធហាយតិច ១លីត្រ ៥កេស ទឹកក្រូច ១០យួរ អាល់កុល ៦០លីត្រ ផ្ទាំងបដាផ្សព្បផ្សាយចំនួន ៩ផ្ទាំង និង ថវិកា ២ លានរៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
256 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
7955 នាក់
ខែនេះ :
32424 នាក់
3 ខែនេះ :
120892 នាក់
សរុប :
1358150 នាក់