ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៥គ្រួសារទទួលអំណោយពីឯកឧត្តម ម៉ៅ មុន្នី និងលោកជំទាវ
Fri,03 September 2021 (Time 08:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 365នាក់)

ខេត្តកំពង់ចាម ៖ ឯកឧត្តម ម៉ៅ មុន្នី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមនុស្សធម៌ និងទ្រទ្រង់សាសនា និងលោកជំទាវ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានចុះសំណេះសំណាលសួរសុខទុក និងនាំយកអំណោយចែកដោយផ្ទាល់ដៃជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ជនពិការ ដែលកំពុងមានជីវភាពខ្វះខាត រស់នៅក្នុងភូមិសូទិព្វ ភូមិដូនជុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំនួន២៥ គ្រួសារ ឧបត្ថម្ភដោយលោក ឆាន ឆានុត អនុប្រធានទី៣ និងលោក យ៉ង់ ចាន់រ៉ា ទីប្រឹក្សាផ្ទាល់ សមាគមមនុស្សធម៌ និងទ្រទ្រង់សាសនាទំនាក់ទំនងចំនួន១៨ ប្រទេស។

ឯកឧត្តម ម៉ៅ មុន្នី បានថ្លែងថា សូមអរគុណសន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ បែបហ្នឹងហើយទើបមានសមាគមនុស្សធម៌ និងទ្រទ្រង់សាសនា ដែលបានចុះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃត្រឹមត្រូវ តាមប្រកាសលេខ ៤៦៤០ ប្រ.ក ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងឱកាសនោះ ឯកឧត្តមបានបន្តជំរុញលើកទឹកចិត្តដល់បងប្អូនត្រូវចេះរៀបចំខ្លួនប្រាណរស់នៅដោយមានអនាម័យ រស់នៅក្នុងបរិយាកាសបរិស្ថានស្អាតជុំវិញខ្លួន ត្រូវផឹកស្អាត ហូបស្អាត និងខិតខំប្រឹងប្រែងរកមុខរបរដូចជា ដាំដុះដំណាំ បន្លែ ដំណាំផ្លែឈើរួមផ្សំ ចិញ្ចឹមសត្វ ជាដើម ដើម្បីលើស្ទួយជីវភាពរបស់ខ្លួនក្នុងការចូលរួមជាមួយអាជ្ញាធរ កាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋាន។ បន្ថែមលើនេះត្រូវគោរពតាមគោលការការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល «៣កុំ ៣ការពារ» ជៀសផុតជំងឺកូវីដ១៩គ្រប់ៗគ្នា។

ជាមួយគ្នានោះ គណៈអធិបតីបានចែកអំណោយជូនលោកតា លោកយាយ ប្រជាពលរដ្ឋ១០គ្រួសារដោយក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខកំប៉ុង១យួរ មី១កេស ទឹកសុទ្ធ១យួរ រួមនិងថវិកា១០ម៉ឺនរៀល និងជូន ពូ មីង ដែលបានមកចូលរួម១៥នាក់ក្នុង១នាក់ទទួលបាន មី ទឹកក្រូច ថវិកា២ម៉ឺនរៀល ជូនកំលាំងសន្តិសុខ១០នាក់៤០ម៉ឺនរៀល ជូនប្រជាការពារ២នាក់ ៤ម៉ឺនរៀល ។ ជូនលោកមេភូមិ៣នាក់ ពេទ្យឃុំ១នាក់ មានទឹកក្រូច មី ទឹកសុទ្ធ ថវិកា៥ម៉ឺនរៀល និងជូនលោកមេឃុំ សូទិព្វ និងលោកនាយប៉ុស្តិ៍សូទិព្វ មានមី ទឹកសុទ្ធ ទឹកក្រូច ថវិកា២០ម៉ឺនរៀល សរុបថវិកាទាំងអស់មានចំនួន ៦.០២៥.៨០០ រៀល (ប្រាំមួយលាន ពីរម៉ឺន៥ពាន់ប្រាំបីរយរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
176 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6624 នាក់
ខែនេះ :
31148 នាក់
3 ខែនេះ :
70312 នាក់
សរុប :
772534 នាក់