ខេត្តមណ្ឌលគិរីបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់តាមការធ្វើតេស្តរហ័ស (Repid test) និងស្លាប់ចំនួន០៥នាក់។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសូមអំពាវនាវ បង ប្អូន ពុកម៉ែទាំងអស់ដែលបានទំនាក់ទំនង ឬប្រយោលទៅយកសំណាក រកមេរោគ កូវីដ-១៩ តាមការចាត់ចែងរបស់មន្ទីរសុខាភិបាលខេត្ត ហើយធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងបន្តចូលអនុវត្តន៍ឲ្យបានត្រឹមត្រូវនូវវិធានការ របស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕