ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តចុះពិនិត្យតំបន់បិទខ្ទប់ នៅក្នុងភូមិសាស្រ្តស្រុកពេជ្រាដា ដែលប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩
Fri,03 September 2021 (Time 08:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 312នាក់)

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត រួមទាំងលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលទីតាំងតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែកនៃភូមិពូជ្រៃចាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចជំនាញ ត្រូវពិនិត្យ និងតាមដានប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលប៉ះពាល់ផ្ទាល់ ឫប្រយោលជាមួយអ្នកផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ ត្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះដោយខ្លួនឯង។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩។ បន្ថែមលើសនេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ឫមានរោគសញ្ញាផ្សេងៗទៀត ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភដល់សមត្ថកិច្ច ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់ រួមមាន អង្ករចំនួន ២០០គីឡូក្រាម សម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងថវិកា ៥០ម៉ឺនរៀល សម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅថ្ងៃដដែលនោះ ឯកឧត្តម អភិបាលខេត្ត និងសហការីបានបន្តចុះពិនិត្យទីតាំងមណ្ឌល សម្រាប់ព្យាបាលអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងឃុំពូជ្រៃ និងបានថ្លែងកោតសរសើរដល់អង្គភាពរដ្ឋាករទឹក ដែលបានតភ្ជាប់បណ្តាញទឹកស្អាត ចូលតាមទីតាំងមណ្ឌល បានទាន់ពេលវេលា និងមានការទទួលខុសត្រូវខ្ពស់ ទទឹមនឹងនោះ ឯកឧត្តម បានណែនាំដល់អង្គភាពអគ្គិសនី ត្រូវពន្លឿនការតភ្ជាប់បណ្តាញអគ្គិសនីចូលតាមបន្ទប់នីមួយៗ និងបរិវេណមណ្ឌល ឲ្យបានឆាប់រហ័ស ដើម្បីឲ្យក្រុមការងាររៀបចំសម្ភារប្រើប្រាស់ ដាក់ចូលក្នុងបន្ទប់ ឲ្យបានទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
958 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6644 នាក់
ខែនេះ :
31779 នាក់
3 ខែនេះ :
69980 នាក់
សរុប :
771808 នាក់