ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តព្រះសីហនុ ដំណើរការចាក់វ៉ាក់សាំងដូសទី៣ ប្រភេទ AstraZeneca ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែកញ្ញា
Mon,06 September 2021 (Time 08:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 421នាក់)

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពីដំណើរការ ចាក់វ៉ាក់សាំងដូសទី៣ ឬជំរុញ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា។

រដ្ឋបាលខេត្តបញ្ជាក់ថា ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី៥-១៩ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយុទ្ធនាការជាតិចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទៅ ព្រមទាំងកុមារ និងយុវវ័យ (អាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ) នៅទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តព្រះសីហនុការចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ បានស្ទើរគ្រប់ផែនការ ១០០% ហើយ។

បន្ថែមពីលើនោះទៀត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវី៨-១៩ បំប្លែងខ្លួនថ្មី ដែលតា (Delta) ដំណើរការចាក់វ៉ាក់សាំងដូសទី៣«ដូសជំរុញ» សម្រាប់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជួរមុខ នៅក្នុងខេត្តព្រះសីហនុក៏បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

ដោយឡែកសម្រាប់មន្ត្រីរាជការ មន្ត្រីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដែលកន្លងមកបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ AstraZeneca (CoviSHIELD) ដូសទី១ និងដូសទី២ រួចហើយ នឹងត្រូវចាក់វ៉ាក់សាំងដូសទី៣ ដែលជា «ដូសជំរុញ» ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ នៅទីតាំងដូចបានកំណត់ខាងក្រោម ចាប់ពីម៉ោង ៧៖៣០នាទីព្រឹកតទៅ។

ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំ ដំណើរការចាក់វ៉ាក់សាំងដូសទី៣ នេះឱ្យប្រព្រឹត្តទៅដោយរលូន និងធានាបាននូវការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គម រដ្ឋបាលខេត្តព្រះសីហនុ សំណូមពរភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប័ណ្ណចាក់វ៉ាក់សាំង តាមវេន និងពេលវេលាកំណត់ដូចខាងក្រោម ៖

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
701 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8400 នាក់
ខែនេះ :
32869 នាក់
3 ខែនេះ :
121337 នាក់
សរុប :
1358595 នាក់