ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម លី ធុជ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនប្រជាពលរដ្ឋ ១១០គ្រួសារក្នុងក្រុងបាវិត
Mon,06 September 2021 (Time 08:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 311នាក់)

ខេត្តស្វាយរៀង ៖ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម លី ធុជ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ បានចុះជួបសំណេះ សំណាលជាមួយសមាជិកគណបក្សសង្កាត់បាវិត សង្កាត់បាទី និងសង្កាត់ប្រាសាទដើម្បីពង្រឹងការងារមូលដ្ឋាន និងត្រៀមរៀបចំការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។

ជាមួយគ្នានេះ ឯកឧត្តម លី ធុជ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនតាមខ្នងផ្ទះដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១១០គ្រួសារ ស្ថិតក្នុងសង្កាត់ទាំងបី ក្នុងនោះសង្កាត់បាវិត៥០ គ្រួសារ សង្កាត់បាទី៣០គ្រួសារ និង សង្កាត់ប្រាសាទ៣០គ្រួសារ ព្រមទាំងបានចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះបាក់រលំ ផ្ទះដោយសារខ្យល់កន្ត្រាក់ចំនួន២ខ្នងផ្ទះផងដែរ។

ក្នុងឱកាសនោះឯកឧត្តមបានពាំនាំនូវសេចក្ដីសាកសួរសុខទុក្ខពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាវិតទាំងមូល ព្រម ទាំងបានណែនាំឲ្យសមាជិកគណបក្សតាមសង្កាត់នីមួយៗ បន្តពង្រឹងសកម្មភាពគណបក្សនៅតាមមូលដ្ឋាន និងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកាគណបក្សតាមរយៈការរក្សានូវ ទំនាក់ទំនងឲ្យបានល្អ និងជិតស្និទ្ធរវាងសមាជិកក្នុងក្រុម។

បន្ថែមនេះ ឯកឧត្តម លី ធុជ បានជំរុញឲ្យសមាជិកគណបក្សទាំងអស់ត្រូវត្រៀមឲ្យបានរួចរាល់នូវ សកម្មភាពលម្អិតសម្រាប់មុនពេល និងក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ខាងមុខនេះ ដើម្បីភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំរបស់សម្ដេចតេជោ។

ឯកឧត្តមបន្តថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានបង្កើតនូវសុខសន្តិភាព និងស្ថិរភាពពាសពេញផ្ទៃប្រទេសជូនប្រជាជនកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ជាពិសេសតែងតែរស់នៅរួម សុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដែលថ្មីៗនេះ សម្ដេចតេជោបានផ្តល់នូវជីវិតថ្មីទៀត បន្ទាប់ពីរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ គឺការសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋតាម រយៈការខិតខំប្រឹងប្រែងរិះរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងការជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចជាតិ ក៏ ជា សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនកម្ពុជាដែលកំពុងជួបបញ្ហាដោយសារជំងឺឆ្លងនេះ។

ប្រជាពលរដ្ឋដែលទទួលបាននូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាថ្ងៃនេះមានភាពសប្បាយ រីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ ទីកន្លែង និងគ្រប់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1309 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6995 នាក់
ខែនេះ :
32130 នាក់
3 ខែនេះ :
70331 នាក់
សរុប :
772159 នាក់