មណ្ឌលគីរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយពីតំណាងលោកឧកញ៉ា កោះ ភារៈ នាយកក្រុមហ៊ុន ហ៊ូតាន ហ្គ្រីន សម្រាប់ប្រើប្រាស់ ក្នុងការងារ គ្រប់គ្រង បង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោកឧកញ៉ា កោះ ភារៈ នាយកក្រុមហ៊ុន ហ៊ូតាន ហ្គ្រីន ដែលបានឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត សម្រាប់ឧបត្ថម្ភដល់កងកម្លាំងសមត្ថកិច្ច ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញបេសកម្មនៅតាមតំបន់បិទខ្ទប់ ទីកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩ នេះ។ ហើយអំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាមានសារៈប្រយោជន៍ណាស់ ស្របពេលដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យ កំពុងតែត្រូវការជាចាំបាច់ និងជាបន្ទាន់ សម្រាប់ប្រើប្រាស់ ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ឯកឧត្តម បន្តថា នេះជាការបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ជាពិសេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូពេទ្យបានកំណត់។ សូមបញ្ជាក់ថា សម្ភារដែលលោកឧកញ៉ា កោះ ភារៈ នាយកក្រុមហ៊ុន ហ៊ូតាន ហ្គ្រីន បានឧបត្ថម្ភដល់រដ្ឋបាលខេត្ត រួមមាន៖ អង្ករ ៣តោន មីម៉ាម៉ា ៥កេះធំ ត្រីខ ៥កេះ ទឹកបរិសុទ្ធវីតាល់ ១០កេះ និងថវិកា ១០លានរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា