ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលទីតាំងថ្មីចំនួន០២កន្លែង សម្រាប់ត្រៀមសាងសង់អាគាររដ្ឋបាលសាលាសង្កាត់កំពង់ចាម និងសាលាសង្កាត់វាលវង់ ក្រុងកំពង់ចាម
Tue,07 September 2021 (Time 07:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 485នាក់)

នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យមើលទីតាំងថ្មីចំនួន០២កន្លែង សម្រាប់ត្រៀមសាងសង់អាគាររដ្ឋបាលសាលាសង្កាត់កំពង់ចាម និងសាលាសង្កាត់វាលវង់ ក្រុងកំពង់ចាម។

ក្នុងឱកាសនៃការចុះពិនិត្យតាំងទាំងពីរកន្លែងខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចអនុញ្ញាតឱ្យយកទីតាំងទាំងពីរនេះ ដើម្បីសាងសង់អាគាររដ្ឋបាលសាលាសង្កាត់កំពង់ចាម និងសង្កាត់វាលវង់ នៅឆ្នាំ២០២២ ខាងមុខ។

គួរបញ្ចាក់ថា ដោយសារសាលាសង្កាត់ទាំងពីរកន្លែងខាងលើ បច្ចុប្បន្នពុំទាន់មានអាគាររដ្ឋបាលសមរម្យសម្រាប់បំពេញការងារនៅឡើយ។ រីឯទីធ្លា ក៏តូចចង្អៀត ទើបឯកឧត្តមអភិបាលខេត្ត សម្រេចឱ្យរកទីតាំងថ្មី ដើម្បីធ្វើការសាងសង់អគាររដ្ឋបាលសាលាសង្កាត់ទាំងពីរ ឲ្យស្របទៅតាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ ដោយត្រូវចំណាយលើគម្រោងថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២២៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
812 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
6112 នាក់
ខែនេះ :
32164 នាក់
3 ខែនេះ :
123656 នាក់
សរុប :
1339704 នាក់