ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តប្រជុំផ្សព្វផ្សាយស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១
Tue,07 September 2021 (Time 07:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 301នាក់)

ខេត្តក្រចេះ ៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ និងសេចក្ដីណែនាំស្ដីពីការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២០ នៅសាលមហោស្រពខេត្ត។ ក្នុងកិច្ចប្រជុំនេះផងដែរ ដោយមានការអញ្ជើញចូលរួមពី លោក លោក ស្រីប្រធាន គ.ជ.ប ខេត្ត និងលេខាដ្ឋាន គ.ជ.ប និងសមាជិកសមាជិកាតាមបណ្តាស្រុក ក្រុងទាំង៦ រួមទាំងចៅសង្កាត់ ស្មៀនឃុំ ចំណុះក្នុងស្រុក ទូទាំងខេត្តជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោកស្រី អៀង សារិក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្ត បាន ធ្វើរបាយការណ៍សង្ខេបដែល គ.ជ.ប ខេត្តក្រចេះសម្រេចបានក្នុងរយៈពេលកន្លងមកជូនចំពោះឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរអរគុណចំពោះលោកស្រីប្រធានគណៈកម្មាធិការជាតិរៀបការបោះឆ្នោតខេត្តក្រចេះ និងសហការីទាំងអស់ដែលបំពេញនូវបេសកម្មនេះ ក្នុងការបំរើជាតិមាតុភូមិ ដើម្បីលិទ្ធិប្រជាធិបតេយ្យ និងតល្លាភាព និងយុត្តិធម៌ ក្នុងប្រតិបត្តការណ៍ក្នុងការបោះឆ្នោត។

ឯកឧត្តម អភិបាលខេត្តថ្លែងថា ដើម្បីឲ្យមានភាពរឹងមាំ និងសុក្រិតល្អ សូមសហការីនៃតួអង្គទាំងអស់ត្រូវបង្កើនការខិតខំអនុវត្តការងារឲ្យអស់ពីលទ្ធភាពជាមួយប្រជាពលរដ្ឋ ក្នុងការបំពេញបេសកកម្ម នៅតាមមូលដ្ឋាន និងសហគមន៍ដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា រួមទាំងជូនខេត្ត និងជូនរាជរដ្ឋាភិបាល ហើយនិងសង្គមជាតិទាំងមូល។

ជាថ្មីម្តងទៀត ឯកឧត្តមគណៈអភិបាលខេត្តក៏បានផ្តាំផ្ញើដល់មន្រ្តីទាំងអស់នៅតាមមូលដ្ឋាន មេត្តាប្រុងប្រយ័ត្នពីសុខភាព និងធ្វើអនាម័យឲ្យបានល្អបន្តចូលរួមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យពួកគាត់ចេះរស់នៅរបៀបគន្លងថ្មី គឺមានបរិស្ថានល្អ អនាម័យឲ្យបានជាប្រចាំ គឺលាងដៃនឹង សាប៊ូ អាល់កុល ឬជែល និងបន្តវិធីពាក់ម៉ាស់ការពារឲ្យបានគ្រប់ៗគ្នា ដើម្បីការពារពីមេរោគឆ្លងផ្សេងៗ ពិសេសមេរោគរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងគំរាមកំហែងជីវិតមនុស្សនៅជុំវិញពិភពលោក នាពេលបច្ចុប្បន្ន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
338 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6786 នាក់
ខែនេះ :
31310 នាក់
3 ខែនេះ :
70474 នាក់
សរុប :
772696 នាក់